សូមកោតសរសើរចំណាត់ការដ៏ម៉ឺងម៉ាត់របស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក្នុងការ
«វះកាត់សាច់ស្អុយ»! 👏🇰🇭ប្រភពច្បាស់ការណ៍ពីមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ក្រសួងបានសម្រេចដាក់ទណ្ឌកម្មវិន័យកម្រិតទី២ លើលោកឧត្តមសេនីយ៍ត្រី ភោគ វឌ្ឍនា (អត្តលេខ ៦២១៣៥) អនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ) ដោយ បន្ថយឋានន្តរស័ក្តិមួយថ្នាក់ ពី «ឧត្តមសេនីយ៍ត្រី» មក «វរសេនីយ៍ឯក»។
លើសពីនេះ សំណុំរឿងដែលអ្នកស្រី ឈឹម យ៉ាន ប្តឹងលោក ភោគ វឌ្ឍនា ពីបទ «ឆបោក» នឹងត្រូវបញ្ជូនទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីអនុវត្តនីតិវិធីច្បាប់បន្ត។
ពិតជាគួរឱ្យគោរព និងកោតសរសើរចំពោះឯកឧត្តមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដែលមានឆន្ទៈមោះមុត ហ៊ានអារកាត់ និងសម្អាតភាពអសកម្មក្នុងជួរមន្ត្រីបានយ៉ាងច្រើន និងទាន់ពេលវេលា ដើម្បីផ្តល់ភាពកក់ក្តៅ និងយុត្តិធម៌ជូនប្រជាពលរដ្ឋ។
សមាគមសប្បុរសធម៌
បណ្ឌិត មាស ច័ន្ទរិទ្ធ (សន្តិភាព ប៉ុស្តិ៍)។





