✍លិខិតថ្លែងអំណរគុណ
ជូនចំពោះឯកឧត្តម នេត្រ ភក្ត្រារដ្ឋមន្ត្រីក្រសួងព័ត៌មាន
ខ្ញុំបាទបណ្ឌិត មាស ច័ន្ទរិទ្ធ
ប្រធានប្រតិបត្តិ (សន្តិភាព ប៉ុស្តិ៍)
✍សូមគោរពថ្លែងអំណរគុណជាខ្ពង់ខ្ពស់ ដល់ឯកឧត្តម ដែលបានអនុញ្ញាត និងផ្តល់ការគាំទ្រយ៉ាងច្បាស់លាស់ឱ្យ (សន្តិភាព ប៉ុស្តិ៍) អាចដំណើរការមាតិកាផ្សព្វផ្សាយផែនជាតិ ដោយរួមចំណែកចូលរួមផ្សព្វផ្សាយសកម្មភាពអភិវឌ្ឍន៍ជាតិ ការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល និងការរួមចំណែកលើការពង្រឹងសន្តិភាព ស្ថិរភាព និងភាពរួបរួមជាតិក្នុងសង្គមកម្ពុជា។
ការយកចិត្តទុកដាក់ និងការគាំទ្ររបស់ឯកឧត្តមនេះ ជាចំណងដៃដ៏សំខាន់មួយ ដែលជំរុញឱ្យក្រុមការងារ និងបុគ្គលិកសារព័ត៌មានទាំងអស់ មានកម្លាំងចិត្តក្នុងការអនុវត្តការងារផ្សព្វផ្សាយឲ្យបានប្រសើរឡើង ទៅតាមគោលការណ៍វិជ្ជាជីវៈ និងភាពទំនួលខុសត្រូវខ្ពស់។
ជាថ្មីម្តងទៀត ខ្ញុំបណ្ឌិត មាស ច័ន្ទរិទ្ធ និងក្រុមការងារ (សន្តិភាព ប៉ុស្តិ៍) សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ឯកឧត្តម និងថ្នាក់ដឹកនាំក្រសួងព័ត៌មាន សូមឲ្យឯកឧត្តមប្រកបដោយសុខភាពល្អ ប្រាជ្ញាបរិបូរណ៍ និងជោគជ័យគ្រប់ភារកិច្ចដ៏ថ្លៃថ្នូររបស់ឯកឧត្តម។
សូមអនុមោទនាអរគុណយ៉ាងជ្រាលជ្រៅ!
ដោយក្តីគោរពជាទីបំផុត ។
ហត្ថលេខា និងត្រា
ប្រធានប្រតិបត្តិ (សន្តិភាព ប៉ុស្តិ៍)
បណ្ឌិត មាស ច័ន្ទរិទ្ធ








