✍ព្រៃវែងព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំបូកសរុបសកម្មភាពការងារ ៩ខែ ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្តរបស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង ដែលប្រព្រឹត្តឡើងនៅទីស្នាក់ការគណបក្ស ស្រុកពោធិ៍រៀង។
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន សន្តិភាព ប៉ុស្តិ៍ www.measchanrithsantepheappost.com.kh ស្ថិតនៅក្នុងភូមិទី០៦ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ / Phone 077 90 33 99 ។​ សូមអរគុណ...!
គេហទំព័រ (www.measchanrithsantepheappost.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

✍ព្រៃវែងព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំបូកសរុបសកម្មភាពការងារ ៩ខែ ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្តរបស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង ដែលប្រព្រឹត្តឡើងនៅទីស្នាក់ការគណបក្ស ស្រុកពោធិ៍រៀង។

 ✍ព្រៃវែងព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥

សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំបូកសរុបសកម្មភាពការងារ ៩ខែ ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្តរបស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង ដែលប្រព្រឹត្តឡើងនៅទីស្នាក់ការគណបក្ស ស្រុកពោធិ៍រៀង។

✍ក្នុងឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានលើកឡើងពីសារៈសំខាន់នៃការអនុវត្តសកម្មភាពគណបក្សតាមផែនការដែលបានកំណត់ ជាពិសេសការរួមចំណែកលើការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ការអភិរក្សសន្តិភាព និងការរឹតបន្តឹងភាពរួបរួមបងប្អូន ក្នុងស្រុកពោធិ៍រៀង និងខេត្តព្រៃវែងទាំងមូល។ ព្រមទាំងបានណែនាំឲ្យគណៈកម្មាធិការគណបក្សគ្រប់កម្រិត បន្តពង្រឹងការងារចូលរួមជាមួយប្រជាពលរដ្ឋ ដើម្បីដោះស្រាយកង្វះខាត និងលើកទឹកចិត្តចំពោះគម្រោងអភិវឌ្ឍន៍ជាច្រើនទៀត។

✍កិច្ចប្រជុំបានបន្តជាមួយ នឹងរបាយការណ៍លទ្ធផលការងារក្នុងរយៈពេល ៩ខែ ដោយបង្ហាញពីសមិទ្ធផលជាច្រើន ក្នុងចំណោមការងារសំខាន់ៗ រួមមាន ការកែលម្អរចនាសម្ព័ន្ធគណបក្ស ការតំណាងចូលជិតប្រជាពលរដ្ឋ ការចូលរួមលើកកម្ពស់វឌ្ឍនភាពសង្គម-សេដ្ឋកិច្ច និងការបំពេញភារកិច្ចតាមទិសដៅនយោបាយដែលបានកំណត់ដោយគណៈកម្មាធិការ។

✍បញ្ចប់កិច្ចប្រជុំ សម្ដេចក្រឡាហោម ស ខេង បានផ្តល់ដំបូន្មាន និងការត្រៀមការងារបន្ថែមសម្រាប់ខែខាងមុខ ដោយលើកទឹកចិត្តឲ្យមន្ត្រីគណបក្សគ្រប់អង្គភាព បន្តរក្សាវិន័យ ការទំនាក់ទំនងល្អជាមួយបងប្អូនប្រជាពលរដ្ឋ និងការធ្វើការងារយ៉ាងទូលំទូលាយដើម្បីសម្រេចបានជោគជ័យលើគោលដៅឆ្នាំ២០២៥។

រៀបរៀងដោយ បណ្ឌិត មាស ច័ន្ទរិទ្ធ ក្រុមការងារចល័ត នៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង













Post a Comment (0)
Previous Post Next Post