កំពង់ធំ៖ ព្រឹកថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២៥
ឯកឧត្តម វង្សី វិស្សុត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ បានអញ្ជើញចុះទស្សនាគោលដៅទេសចរណ៍សំខាន់ៗ នៅក្នុងសហគមន៍ទេសចរណ៍សំបូរព្រៃគុក ស្ថិតក្នុងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដើម្បីពិនិត្យការអភិវឌ្ឍន៍ និងសមត្ថភាពទាក់ទាញភ្ញៀវទេសចរណ៍ក្នុងតំបន់។✍ក្នុងឱកាសនោះ ឯកឧត្តមបានជួបសំណេះសំណាលជាមួយតំណាងសហគមន៍ទេសចរណ៍សំបូរព្រៃគុក និងសហគមន៍កសិកម្ម ដោយបង្ហាញការយកចិត្តទុកដាក់លើការរីកចម្រើនវិស័យទេសចរណ៍សហគមន៍ និងសេដ្ឋកិច្ចកសិកម្មក្នុងតំបន់។
ឯកឧត្តម បានលើកឡើងអំពីសារៈសំខាន់នៃការរួមចំណែករបស់សហគមន៍ក្នុងការរក្សាទុកទ្រព្យសម្បត្តិវប្បធម៌ និងធម្មជាតិដើម្បីបម្រើការអភិវឌ្ឍន៍រយៈពេលវែង និងបង្កើនចំណូលជូនប្រជាពលរដ្ឋ។
✍តំណាងសហគមន៍ទេសចរណ៍ និងសហគមន៍កសិកម្មបានលើកឡើងអំពីកិច្ចប្រឹងប្រែងក្នុងការសម្របសម្រួលសេវាកម្មទេសចរណ៍ ការផលិត និងម៉ាកទីតពាណិជ្ជកម្មផលិតផលសហគមន៍ ដើម្បីឆ្លើយតបតាមតម្រូវការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់ និងការគាំទ្រសន្តិសុខសង្គមរបស់ប្រជាជន។
បញ្ចប់សំណេះសំណាល ឯកឧត្តម វង្សី វិស្សុត បានផ្តល់ទិសដៅ និងលើកទឹកចិត្តដល់សហគមន៍ឱ្យបន្តការងាររួមគ្នាដើម្បីអភិវឌ្ឍវិស័យទេសចរណ៍ និងកសិកម្មឲ្យកាន់តែរីកចម្រើន ឆ្ពោះទៅរកគោលដៅធ្វើឱ្យស្រុកប្រាសាទសំបូរ ក្លាយជាតំបន់ទាក់ទាញទេសចរណ៍ និងជាកន្លែងបង្កើតចំណូលថេរជូនប្រជាពលរដ្ឋ។
✍រៀបរៀងដោយបណ្ឌិត មាស ច័ន្ទរិទ្ធ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តកំពង់ធំ។





























