✍ព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥
ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម បណ្ឌិត ស្បោង សារ៉ាត និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានប្រតិធានអធិបតីក្នុងពិធីសម្ពោធ អគារសិក្សា ១ ខ្នង ទីចាត់ការ ១ បន្ទប់ និងសមិទ្ធផលនានា នៅសាលាបឋមសិក្សា ព្រះឈរ ស្ថិតនៅឃុំ ព្រៃឈរ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។
✍សមិទ្ធផលទាំងនេះត្រូវបានសាងសង់ និងបំពេញជោគជ័យ ដើម្បីបង្កើនបរិបទសិក្សាសំរាប់សិស្សានុសិស្ស និងលើកកម្ពស់គុណភាពអប់រំបូកបន្ថែមក្នុងតំបន់ជនបទ។ ក្នុងឱកាសដ៏មានន័យនេះ ឯកឧត្តម បណ្ឌិត ស្បោង សារ៉ាត បានអធិបវាទថា ការវិនិយោគក្នុងវិស័យអប់រំ ជាគោលដៅចម្បងក្នុងការបង្កើតធនធានមនុស្សជាតិក្នុងអនាគត ហើយការចូលរួមរបស់គ្រួសារនិងសហគមន៍ គឺជាកម្លាំងលើកស្ទួយសាលារៀនឲ្យកាន់តែរីកចម្រើន។
✍ពិធីនេះមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន ក្រុមគ្រូបង្រៀន សិស្សានុសិស្ស និងប្រជាពលរដ្ឋក្នុងសហគមន៍ ដែលបានបញ្ជាក់ពីការគាំទ្រខ្ពស់ចំពោះគម្រោងអប់រំ និងសង្គមកិច្ច ដើម្បីអភិវឌ្ឍជីវភាព និងការអប់រំកូនខ្មែរ។
✍រៀបរៀងដោយ បណ្ឌិត មាស ច័ន្ទរិទ្ធ ក្រុមការងារចល័ត នៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង





























