✍បើអ្នកទាំងអស់គ្នា សម្រេចចិត្តមិនទៅចាក់សាំងទៀតទេ គឺដូចជាចង់សម្លាប់សេដ្ឋកិច្ចរបស់ខ្លួនឯងក្នុងឱកាសប្រើប្រាស់វេទិកាជាសាធារណៈ
សម្ដេចតេជោ ហ៊ុន សែន អធិបតីគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍បញ្ជាក់ជាសាថ្ករៈជូនប្រជាពលរដ្ឋទូទាំងប្រទេស ពាក់ព័ន្ធនឹងបញ្ហាការចុះចាញ់ប្រើប្រាស់ប្រេងឥន្ទនៈក្នុងស្រុក។សម្ដេចតេជោ បានលើកឲ្យឃើញថា ប្រទេសកម្ពុជា។
នាំចូលប្រេងឥន្ទនៈរាល់ថ្ងៃពីប្រទេសសិង្ហបុរី មិនមែនពីប្រទេសថៃទេ។ ដូច្នេះការស្វែងរកជម្រើសបដិសេធមិនចាក់សាំង ដោយសារអារម្មណ៍ ឬទំនាស់ជាមួយប្រទេសជាប់ព្រំដែន គឺជាការប្រព្រឹត្តខុសត្រូវ និងនាំឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចខ្លួនឯងជាខ្លាំង។
សម្ដេចតេជោ បានលើកឡើងតែម្ដងថា៖
បើអ្នកទាំងអស់គ្នា សម្រេចចិត្តមិនទៅចាក់សាំងទៀតទេ គឺដូចជាចង់សម្លាប់សេដ្ឋកិច្ចរបស់ខ្លួនឯង
អត្ថន័យនៃប្រសាសន៍នេះបញ្ជាក់ថា ការរស់នៅ និងសកម្មភាពសេដ្ឋកិច្ចប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ពឹងផ្អែកលើការប្រើប្រាស់ប្រេងឥន្ទនៈយ៉ាងខ្លាំង។ ដូច្នេះ ការអង្រួនដំណើរការសេដ្ឋកិច្ចដោយការមិនប្រើប្រាស់ ឬការរំខានចំពោះវិស័យប្រេងឥន្ទនៈ មិនត្រឹមតែប៉ះពាល់ដល់ក្រុមហ៊ុននាំចូលទេ ប៉ុន្តែមកប៉ះពាល់ផ្ទាល់ដល់ជីវភាពប្រជាពលរដ្ឋទាំងអស់។
កន្លឹះប្រជាពលរដ្ឋក៏បានបញ្ជាក់ថា ការប្រារព្ធប្រសាសន៍បែបណែនាំនេះ មាននាទីជួយឲ្យសង្គមយល់ច្បាស់ពីប្រភពនៃប្រេងដែលកម្ពុជានាំចូល និងលទ្ធផលអវិជ្ជមានដែលនឹងកើតឡើង ប្រសិនបើកើតមានចលនាអត់ប្រើប្រាស់ប្រេងឥន្ទនៈស្របពេលមានទំនាស់សង្គមតាមបណ្ដាញសង្គម។
សម្ដេចតេជោ បានស្នើសុំឱ្យប្រជាពលរដ្ឋប្រើប្រាស់ប្រេងឥន្ទនៈជាប្រក្រតី ដើម្បីថែរក្សាស្ថិរភាពសេដ្ឋកិច្ចជាតិ និងជីវភាពរស់នៅប្រចាំថ្ងៃ។
✍រៀបរៀងដោយ បណ្ឌិត មាស ច័ន្ទរិទ្ធ
នាយកប្រតិបត្តិ សន្តិភាព ប៉ុស្តិ៍

