✍ប្រវត្តិសាស្ត្រប្រទេសកម្ពុជា
(ទំព័រទី២)គ្រានោះ រាជបល្ល័ង្កត្រូវទុកទំនេរគ្មានព្រះមហាក្សត្រអស់រយៈពេល១០ឆ្នាំ។ កិច្ចការ នគរស្ដេចសៀមប្រគល់ឱ្យមន្ត្រីខ្មែរម្នាក់ឈ្មោះ ប៉ុក» ជាអ្នកគ្រប់គ្រង។
✍គ.ស. ១៩០៧ ប្រទេសបារាំងដែលជាអាណាព្យាបាលប្រទេសកម្ពុជាបានទាមទារ យកខេត្តខ្មែរទាំងបី បាត់ដំបង ស៊ីសុផុន និងសៀមរាប ពីប្រទេសសៀមវិញ ដោយមាន កំណត់ដោយសន្ធិសញ្ញាអន្តរជាតិបារាំងសៀម ឆ្នាំ១៩០៧។ ព្រំដែន ឥណ្ឌូចិនបារាំង សៀម” ត្រូវបានកំណត់យ៉ាងច្បាស់លាស់ ហើយផែនទីអន្តរជាតិក៏ត្រូវបោះពុម្ពផ្សព្វផ្សាយ ជាសកលក្នុងឆ្នាំ១៩០៨។ ព្រះមហាក្សត្រសៀម ស្ថាប័នសៀម និងប្រទេសមហាអំណាច ផ្សេងៗក៏បានទទួលស្គាល់ដែរ។
✍ចូលមកដល់សង្គ្រាមលោកលើកទី២ (១៩៣៩-១៩៤៥) ប្រទេសសៀម ដែលជា សម្ព័ន្ធមិត្តនឹងប្រទេសជប៉ុន បានពឹងជប៉ុនឱ្យធ្វើជាគំនាបសង្កត់លើរដ្ឋាភិបាល វីស៊ី-(Vichy) បារាំងតម្រូវឱ្យប្រគល់ទឹកដីខេត្តខ្មែរទាំងបី បាត់ដំបង ស៊ីសុផុន និងសៀមរាប មក ឱ្យខ្លួនវិញ។ ចំណែកនៅប្រទេសឡាវវិញ បារាំងត្រូវប្រគល់ទឹកដីខេត្តឡាវ បាសក្តិ - និង ប៉ាកឡៃ-។
✍រដ្ឋាភិបាលបារាំង - វីស៊ី- បានយល់ព្រមចុះហត្ថលេខាប្រគល់ទឹកដីខ្មែរ និងឡាវ ឱ្យ សៀមតាមរយៈអនុសញ្ញាទីក្រុងតូក្យូ ថ្ងៃ៩ ខែឧសភា ១៩៤១។
✍ប៉ុន្តែ ទីបំផុតប្រទេសជប៉ុនត្រូវចាញ់សង្គ្រាមលោកលើកទី២ ក្នុងឆ្នាំ១៩៤៥ ក្រោយ ដែលសហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បរមាណូ លើទីក្រុង «ណាហ្គាហ្សាគី» (Nagasaki) និង ហ៊ីរ៉ូហ្សីមា (Hiroshima)។ ប្រទេសសៀមក៏ក្លាយទៅជាប្រទេសចាញ់សង្គ្រាមដែរ “ដែលត្រូវតែប្រគល់ទឹកដីខ្មែរ និងឡាវឱ្យបារាំងវិញ។
✍ថ្ងៃ១៧ ខែវិច្ឆិកា គ.ស.១៩៤៦ តាមរយៈសន្ធិសញ្ញា «វ៉ាស៊ីនតោន ក្នុងសម័យ សន្និសីទនៅទីក្រុង «វ៉ាស៊ីនតោន (Washington) សហរដ្ឋអាមេរិក ប្រទេសសៀមត្រូវ ប្រគល់ទឹកដីខេត្តខ្មែរមកឱ្យខ្មែរវិញ។ ឯទឹកដីខេត្តឡាវក៏ត្រូវប្រគល់ឱ្យឡាវវិញដែរ។
✍តែសៀមនៅតែកាន់កាប់ គ្រប់គ្រងប្រាសាទព្រះវិហារខ្មែរ មិនព្រមប្រគល់កេរ្តិ៍មរតក ខ្មែរមកឱ្យខ្មែរវិញទេ។
✍រៀបរៀងដោយ បណ្ឌិត មាស ច័ន្ទរិទ្ធ
✍ដកស្រង់ពីសៀវភៅ បណ្ឌិតសភាចារ្យ រស់ ចន្ត្រាបុត្រ




