✍ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ បញ្ចូលសមាជិកថ្មីចូលរួមគណបក្សប្រជាជនកម្ពុជា ៥៤៨នាក់ កំពង់ស្ពឺ៖ នៅព្រឹកថ្ងៃសៅរ៍ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ បានប្រារព្ធពិធីប្រកាសបញ្ចូលសមាជិកថ្មីចូលរួមជាសមាជិកគណបក្សប្រជាជនកម្ពុជា ចំនួន ៥៤៨នាក់ ក្នុងនោះមានស្រី ២៧៩នាក់ ដែលមកពីបក្សភ្លើងទៀនទាំង១០ឃុំ ក្នុងស្រុកសាមគ្គីមុនីជ័យ។
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន សន្តិភាព ប៉ុស្តិ៍ www.measchanrithsantepheappost.com.kh ស្ថិតនៅក្នុងភូមិទី០៦ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ / Phone 077 90 33 99 ។​ សូមអរគុណ...!
គេហទំព័រ (www.measchanrithsantepheappost.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

✍ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ បញ្ចូលសមាជិកថ្មីចូលរួមគណបក្សប្រជាជនកម្ពុជា ៥៤៨នាក់ កំពង់ស្ពឺ៖ នៅព្រឹកថ្ងៃសៅរ៍ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ បានប្រារព្ធពិធីប្រកាសបញ្ចូលសមាជិកថ្មីចូលរួមជាសមាជិកគណបក្សប្រជាជនកម្ពុជា ចំនួន ៥៤៨នាក់ ក្នុងនោះមានស្រី ២៧៩នាក់ ដែលមកពីបក្សភ្លើងទៀនទាំង១០ឃុំ ក្នុងស្រុកសាមគ្គីមុនីជ័យ។

 ✍ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ បញ្ចូលសមាជិកថ្មីចូលរួមគណបក្សប្រជាជនកម្ពុជា ៥៤៨នាក់

កំពង់ស្ពឺ៖ នៅព្រឹកថ្ងៃសៅរ៍ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ បានប្រារព្ធពិធីប្រកាសបញ្ចូលសមាជិកថ្មីចូលរួមជាសមាជិកគណបក្សប្រជាជនកម្ពុជា ចំនួន ៥៤៨នាក់ ក្នុងនោះមានស្រី ២៧៩នាក់ ដែលមកពីបក្សភ្លើងទៀនទាំង១០ឃុំ ក្នុងស្រុកសាមគ្គីមុនីជ័យ។

✍ក្នុងឱកាសដដែល ក៏បានប្រកាសសេចក្តីសម្រេចតែងតាំងគណៈកម្មការធិការសាខាគណបក្សករណីពិសេសឃុំ ចំនួន ០៨ឃុំ ផងដែរ។
កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព
✍ឯកឧត្ដម យូ សិរីវុឌ្ឍ បេសកជនពិសេស
សម្ដេចតេជោ ហ៊ុន សែន និងជាប្រធានក្រុមចលនាកសាងសមាជិកគណបក្សប្រជាជនកម្ពុជារាជធានី-ខេត្ត ដែលមានការចូលរួមពីថ្នាក់ដឹកនាំគណបក្សថ្នាក់ខេត្ត ថ្នាក់ស្រុក ថ្នាក់ឃុំ សមាជិកគណបក្ស និងប្រជាពលរដ្ឋច្រើនរូបក្នុងបរិយាកាសសប្បាយរីករាយ និងសក្ដិសម។

✍ឯកឧត្ដម យូ សិរីវុឌ្ឍ បានអនុញ្ញាតឲ្យមានការថ្លែងអបអរសាទរចំពោះសមាជិកថ្មីទាំង៥៤៨នាក់ ដែលបានជ្រើសរើសចូលរួមក្នុងគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សនាំមុខនយោបាយ និងជាគណបក្សនៃជ័យជម្នះនិងសន្តិភាពរបស់ប្រជាជនកម្ពុជា។ ✍ឯកឧត្ដមបានលើកទឹកចិត្តឲ្យសមាជិកថ្មីទាំងអស់ មានការចូលរួមសកម្មក្នុងការកសាង និងអភិវឌ្ឍសង្គមជាតិ ឲ្យមានសុខសាន្ត និងរុងរឿងកាន់តែច្រើនឡើងទៅទៀត។








រៀបរៀងដោយ បណ្ឌិត មាស ច័ន្ទរិទ្ធ
Post a Comment (0)
Previous Post Next Post