✍អត្ថបទព័ត៌មានផ្សព្វផ្សាយ សន្តិភាពប៉ុស្តិ៍ ppw ឯកឧត្តម នេត្រ ភក្ត្រា ចុះពិនិត្យការរៀបចំការផ្សាយផ្ទាល់ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន សន្តិភាព ប៉ុស្តិ៍ www.measchanrithsantepheappost.com.kh ស្ថិតនៅក្នុងភូមិទី០៦ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ / Phone 077 90 33 99 ។​ សូមអរគុណ...!
គេហទំព័រ (www.measchanrithsantepheappost.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

✍អត្ថបទព័ត៌មានផ្សព្វផ្សាយ សន្តិភាពប៉ុស្តិ៍ ppw ឯកឧត្តម នេត្រ ភក្ត្រា ចុះពិនិត្យការរៀបចំការផ្សាយផ្ទាល់ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥

 ✍អត្ថបទព័ត៌មានផ្សព្វផ្សាយ សន្តិភាពប៉ុស្តិ៍ ppw

ឯកឧត្តម នេត្រ ភក្ត្រា ចុះពិនិត្យការរៀបចំការផ្សាយផ្ទាល់ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា
នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ។

✍ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន
បានចុះពិនិត្យការងារជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិ និងវិទ្យុជាតិ ស្តីពីការរៀបចំបច្ចេកទេសសម្រាប់ការផ្សាយផ្ទាល់ពិធីបុណ្យឯករាជ្យជាតិថ្ងៃទី៩ វិច្ឆិកា ខាងមុខនេះ។

✍ឯកឧត្តមរដ្ឋមន្ត្រីបានអញ្ជើញ ពិនិត្យមើលការរៀបចំផ្នែកបច្ចេកទេស ផ្នែកផលិតកម្ម និងផ្នែកផ្សាយផ្ទាល់ ដើម្បីធានាឱ្យការផ្សាយមានប្រសិទ្ធភាព កាន់តែទាន់សម័យ និងមានគុណភាពខ្ពស់ ទទួលស្គាល់ពីសាធារណជនទូទាំងប្រទេស។
អគ្គនាយកដ្ឋានទូរទស្សន៍ជាតិ និងវិទ្យុជាតិ បានរៀបចំការងារយ៉ាងប្រុងប្រយ័ត្ន និងធ្វើទំនើបកម្មប្រព័ន្ធបច្ចេកទេស ដោយបំពាក់ឧបករណ៍សម្ភារៈសមស្របទំនើបមួយចំនួនបន្ថែម ដើម្បីធ្វើឲ្យការផ្សាយផ្ទាល់អំពីពិធីបុណ្យឯករាជ្យជាតិឆ្នាំនេះ មានរូបភាពច្បាស់ស្អាត និងសម្លេងមានគុណភាពល្អជាងមុន។
តាមគម្រោង កាណុងធំ ២ គ្រឿងនឹងចូលរួមក្នុងពិធីបុណ្យឯករាជ្យជាតិជាផ្នែកមួយនៃការបង្ហាញសក្ដានុពលកងកម្លាំងប្រដាប់អាវុធ និងការបង្ហាញសិទ្ធិសមត្ថភាពការពារជាតិ។













Post a Comment (0)
Previous Post Next Post