✍អត្ថបទព័ត៌មានសន្តិភាពប៉ុស្តិ៍ ppw
ប្រវត្តិសាស្ត្រប្រទេសកម្ពុជា(ទំព័រទី១)
រជ្ជកាលព្រះបាទនរោត្តមសីហនុ
ករណីបណ្ដឹងប្រាសាទព្រះវិហារ
(១៩៥៤-1៩៦២)
✍ព្រះបាទនរោត្ដមសីហនុប្រាសាទព្រះវិហារ
តាមជណ្តើរទិសខាងកើតនៅថ្ងៃទី០៤ ខែមករា ឆ្នាំ១៩៦៣ ។
👉មហិច្ឆតាប្រទេសសៀម
✍ព្រះបាទអង្គអេងកាលនោះព្រះជន្មប្រមាណជា ៦វស្សា បានឡើងគ្រងរាជសម្បត្តិ ប្រទេសកម្ពុជា (គ.ស.១៧៧៩) ដែលគ្រប់គ្រងដោយមន្ត្រីធំៗ និងមានអំណាចឥទ្ធិពលបី នាក់៖
-ចៅហ្វាមួ -ចៅហ្វាបែន -ចៅហ្វាស៊ូស
មន្ត្រីទាំងបីនាក់មិនចុះសម្រុងនឹងគ្នាទេ តែងតែប្រកួតប្រជែងគ្នាដើម្បីអំណាច ជា ពិសេស ខិតខំគាប់គួរជាមួយនឹងស្ដេចសៀម។
✍ចៅហ្វាមូ បានបញ្ចុះបញ្ចូលយកទឹកដីខេត្តសៀមរាបប្រគល់ទៅឱ្យសៀម។ ឯចៅហ្វា បែន យកទឹកដីខេត្តបាត់ដំបង និងស៊ីសុផុនទៅដោះដូរឱ្យស្ដេចសៀមដែរ ដើម្បីទទួល តំណែងជាអ្នកបម្រើសៀម មានឋានៈជាស្ដេចត្រាញ់ត្រួតត្រាទឹកដីខេត្តខ្មែរទាំងនោះ។
✍ចៅហ្វាបែនបានប្រើល្បិចកិច្ចកលកំចាត់សម្លាប់ចៅហ្វាមូ និងចៅហ្វាស៊ូស។ ចៅហ្វា បែនត្រូវស្ដេចសៀមតែងតាំងជាស្ដេចត្រាញ់ត្រួតត្រាខេត្តបាត់ដំបង និងស៊ីសុផុន ដោយមាន គោរម្យងារ “ហ្លួងអភ័យវង្ស» (Aphaivong) ដែលតួនាទីនេះអាចបន្តសួរពូជពង្សវង្ស ត្រកូលជំនាន់ក្រោយទៀត។ ប្រជាជននៅបាត់ដំបងតែងហៅពូជចៅហ្វាបែនថា លោក ម្ចាស់- រៀងរហូតមកដល់
👉គ.ស.១៩០៧។
✍ក្នុងសម័យកាលនោះ ប្រទេសកម្ពុជាមានចលាចលវឹកវរសង្គ្រាមផ្ទៃក្នុងជាហូរហែរ។ ខែតុលា ១៧៩៦ ព្រះបាទអង្គអេង ដែលត្រូវជាបិតាព្រះបាទអង្គឌួងបានសោយទិវង្គត នៅ រាជធានីឧដុង្គ ក្នុងព្រះជន្មាយុ២៤ វស្សា។
✍រៀបរៀងដោយ បណ្ឌិត មាស ច័ន្ទរិទ្ធ
✍ដកស្រង់ពីសៀវភៅ បណ្ឌិតសភាចារ្យ រស់ចន្ត្រាបុត្រ





