✍អត្ថបទព័ត៌មានផ្សព្វផ្សាយ សន្តិភាពប៉ុស្តិ៍ ppw
ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា អញ្ជើញដឹកនាំកិច្ចប្រជុំស្តាប់របាយការណ៍សន្តិសុខប្រចាំសប្ដាហ៍នារសៀលថ្ងៃសុក្រ ៣ រោច ខែកត្តិក ឆ្នាំម្សាញ់
សប្ដស័ក ព.ស. ២៥៦៩
ត្រូវនឹងថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០២៥នេះ ។
✍ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តាប់របាយការណ៍ស្តីពីការងារសន្តិសុខប្រចាំសប្ដាហ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅសាលប្រជុំ វរជ័យ នៃទីស្តីការក្រសួងមហាផ្ទៃ។
ក្នុងកិច្ចប្រជុំ មានការចូលរួមពី ឯកឧត្តម អគ្គស្នងការនគរបាលជាតិ ឧត្តមសេនីយ៍ជាន់ខ្ពស់ នាយកដ្ឋានអនុប្រធាននគរបាលជាតិ និងថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននគរបាលជាតិជាចម្បង។
កិច្ចប្រជុំមានគោលបំណងស្តាប់ និងវាយតម្លៃលទ្ធផលការងារសន្តិសុខប្រចាំសប្ដាហ៍ ពិភាក្សាអំពីបញ្ហាប្រឈម សម្រេចចិត្តលើដំណោះស្រាយ និងសកម្មភាពបន្ទាប់ ដើម្បីបន្តពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងសុខសន្តិភាពសង្គមឲ្យកាន់តែប្រសើរឡើងទៀត។

















