✍ពោធិ៍សាត់៖ ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង និងនាយករដ្ឋបាលសាលាស្រុកកណ្តៀង
នៅរសៀលថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ ២០២៥ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលស្រុក និងនាយករដ្ឋបាលសាលាស្រុកកណ្តៀង ចំនួន ០៣ រូប។
✍ពិធីនេះមានការចូលរួមពីមន្ត្រីរាជការ អាជ្ញាធរតំបន់ តំណាងរាស្ត្រ និងអ្នកតំណាងសហគមន៍មូលដ្ឋានជាច្រើន។ ឯកឧត្តមអភិបាលខេត្តបានអបអរសាទរដល់មន្ត្រីទទួលតំណែងថ្មីៗ ហើយបានណែនាំឲ្យអនុវត្តការងារដោយមានចិត្តទំនួលខុសត្រូវ ខិតខំបម្រើប្រជាពលរដ្ឋ និងរួមចំណែកអភិវឌ្ឍស្រុកកណ្តៀងឲ្យមានកំណើនទាំងវិស័យសេដ្ឋកិច្ច សង្គម និងសាធារណៈ។
✍ផ្សព្វផ្សាយដោយ សន្តិភាពប៉ុស្តិ៍ ppw














