អត្ថបទព័ត៌មាន ផ្សព្វផ្សាយ សន្តិភាពប៉ុស្តិ៍ ppw
ឯកឧត្តមបណ្ឌិត ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងជាប្រធានគណបក្សខេត្តព្រៃវែង បានរួមដំណើរជាមួយ ឯកឧត្តមអភិបាលខេត្ត និងប្រតិភូខេត្តព្រៃវែង ដើម្បីជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំនៃ រដ្ឋបាលខេត្តតៃនិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ការជួបបានប្រព្រឹត្តឡើងក្នុងបរិយាកាសនៃ សាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អប្រសើរ រវាងខេត្តទាំងពីរ ដែលមានគោលបំណងបន្តពង្រឹង និងពង្រីកទំនាក់ទំនងសាមគ្គីភាព បង្កើនសមត្ថភាពសហការផ្នែកសេដ្ឋកិច្ច សង្គម វប្បធម៌ និងសន្តិសុខតាមបណ្តោយតំបន់ព្រំដែន។
ទាំងពីរបានបញ្ជាក់អំពីការប្តេជ្ញាចិត្តបន្តសហការយ៉ាងជិតស្និទ្ធ ដើម្បីអភិវឌ្ឍតំបន់ព្រំដែនឲ្យក្លាយជាតំបន់នៃសន្តិភាព មិត្តភាព និងសុភមង្គល សម្រាប់ប្រជាជនទាំងពីរជាតិ។
✍រៀបរៀងដោយបណ្ឌិត មាស ច័ន្ទរិទ្ធ












