✍(បើប្រភពព័ត៌មានមិនច្បាស់លាស់ សូមកុំចែករំលែកបន្ត! សូមអរគុណ)
អំពីការផ្សព្វផ្សាយព័ត៌មានឲ្យមានភាពទំនួលខុសត្រូវលើបណ្តាញសង្គម។
✍ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥
-ក្រុមអ្នកជំនាញផ្នែកព័ត៌មាន និងសន្តិសុខឌីជីថល បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ប្រើប្រាស់បណ្តាញសង្គមដោយមានការទំនួលខុសត្រូវ និងកុំចែករំលែកព័ត៌មានដែលមិនទាន់មានប្រភពច្បាស់លាស់ ដើម្បីការពារការភាន់ច្រឡំ និងការបង្ករោគលើសង្គម។
✍តាមការពន្យល់របស់អ្នកជំនាញ ការចែករំលែកព័ត៌មានមិនពិចារណា និងមិនធ្វើការត្រួតពិនិត្យអោយបានច្បាស់អាចបណ្តាលឱ្យមានផលប៉ះពាល់ជាច្រើន ដូចជា ការប៉ះពាល់ដល់កិត្យានុភាពបុគ្គល ការលុកលុយភាពជឿជាក់ក្នុងសង្គម និងបង្កឱ្យមានការភ័យខ្លាចដោយគ្មានមូលហេតុ។ ដោយឡែក ការពិនិត្យប្រភពព័ត៌មាន ឬរង់ចាំការបញ្ជាក់ពីអាជ្ញាធរដែលពាក់ព័ន្ធ គឺជាវិធីសាស្ត្រដែលល្អបំផុតក្នុងការពារការចែករំលែកព័ត៌មានខុសឬព័ត៌មានក្លែងបន្លំ។
✍នៅចុងបញ្ចប់ ស្ថាប័នសារព័ត៌មាន និងសហគមន៍ក្រុមអ្នកពាក់ព័ន្ធបានស្នើសុំឱ្យប្រជាពលរដ្ឋ ទាញយកសារនេះទៅអនុវត្តជាក់ស្តែង ដោយសារតែ (បើប្រភពព័ត៌មានមិនច្បាស់លាស់ សូមកុំចែករំលែកបន្ត! សូមអរគុណ)
គឺជាសារសម្រាប់ការរួមចំណែកក្នុងការអភិវឌ្ឍសង្គមឌីជីថលឲ្យមានសុវត្ថិភាព និងទំនួលខុសត្រូវ។
✍រៀបរៀងដោយ បណ្ឌិត មាស ច័ន្ទរិទ្ធ
នាយកប្រតិបត្តិ សន្តិភាព ប៉ុស្តិ៍





