✍មេភូមិល្អ – អនុភូមិល្អ – ជំនួយការភូមិល្អ
គឺជាគ្រឹះស្ថាបនាត្រួតពិនិត្យនិងជួយដល់សមិទ្ធផលអភិវឌ្ឍសហគមន៍
នៅក្នុងគោលបំណងលើកកម្ពស់គុណភាពការងាររដ្ឋបាលមូលដ្ឋាន និងពង្រឹងសេវាសាធារណៈឱ្យទាន់សម័យ ក្រសួងមហាផ្ទៃបានលើកសំខាន់ពី លក្ខខណ្ឌជាមេភូមិ អនុភូមិ និងជំនួយការភូមិល្អ ដើម្បីធានាបាននូវការដឹកនាំប្រកបដោយទំនួលខុសត្រូវ និងជឿទុកចិត្តពីប្រជាពលរដ្ឋ។
១.✅ លក្ខខណ្ឌជាមេភូមិល្អ ត្រូវមាន៖
មានសីលធម៌ ខ្ជាប់ខ្ជួន និងមិនរើសអើង
យល់ច្បាស់អំពីច្បាប់ នីតិវិធី និងការគ្រប់គ្រងរដ្ឋបាលភូមិមានសមត្ថភាពដឹកនាំ ការប្រជុំ និងដោះស្រាយវិវាទបម្រើប្រជាពលរដ្ឋដោយភាពយុត្តិធម៌ និងតម្លាភាពដើរតួនាទីសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ច –សង្គមក្នុងភូមិ
២.✅ លក្ខខណ្ឌជាអនុភូមិល្អ ត្រូវមាន៖
ជួយសហការមេភូមិគ្រប់ផ្នែកក្នុងការអភិវឌ្ឍភូមិ
មានកម្រិតចំណេះដឹងគ្រប់គ្រាន់ក្នុងការរៀបចំឯកសាររដ្ឋបាលមានទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋ និងអង្គភាពដែលពាក់ព័ន្ធ
មានភាពរហ័សរហួនក្នុងការឆ្លើយតបលើបញ្ហាសង្គមនៅតាមតំបន់
៣.✅ លក្ខខណ្ឌជាជំនួយការភូមិល្អ ត្រូវមាន៖
ដំណើរការទំនាក់ទំនងផ្ទាល់ជាមួយគ្រួសារនិងតំបន់ក្នុងភូមិជួយគ្រប់គ្រងព័ត៌ព័ត៌មានប្រជាពលរដ្ឋ និងបញ្ហាប្រឈមសង្គមមានការចូលរួមក្នុងការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងអនាម័យបរិស្ថាន
ជួយតាមដាន ការសិក្សា ការងារ និងកុមារក្រីក្រ
ឬគ្រួសារលំបាក។
✍បិទជាប្រសាសន៍
ក្រុមការងារដឹកនាំក្នុងភូមិ គឺជាគ្រោងឆ្អឹងមូលដ្ឋានក្នុងការជំរុញសន្តិសុខ ការអប់រម ការអភិវឌ្ឍ និងសុខុមាលភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ការជ្រើសរើសមនុស្សដែលមានគុណវុឌ្ឍិ សមត្ថភាព និងក្តីស្ម័គ្រចិត្តក្នុងការបម្រើជាសាធារណៈ គឺជាចំណុចសំខាន់ដើម្បីធានាការអភិវឌ្ឍភូមិឱ្យរីកចម្រើនយ៉ាងចីរភាព និងប្រកបដោយសន្តិភាព។
✍រៀបរៀងដោយ បណ្ឌិត មាស ច័ន្ទរិទ្ធ
នាយកប្រតិបត្តិ សន្តិភាព ប៉ុស្តិ៍





