✍ការចុះមូលដ្ឋាននាំយកអំណោយសប្បុរសធម៌ ចែកជូនជនភៀសសឹក នៅក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ (លើកទី១) បន្ទាយមានជ័យ៖ ក្នុងស្មារតីសាមគ្គីភាព និងមនុស្សធម៌ដ៏ខ្ពង់ខ្ពស់ ការរួមសាមគ្គីភាពជាឆ្លុងមួយរបស់ប្រជាជនខ្មែរ ជាង ១៧ លាននាក់ ត្រូវបានចាត់ទុកជាអាវុធដ៏មុតស្រួច សម្រាប់ការពារទឹកដី និងអធិបតេយ្យភាពជាតិរបស់កម្ពុជា។ នៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២៥
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន សន្តិភាព ប៉ុស្តិ៍ www.measchanrithsantepheappost.com.kh ស្ថិតនៅក្នុងភូមិទី០៦ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ / Phone 077 90 33 99 ។​ សូមអរគុណ...!
គេហទំព័រ (www.measchanrithsantepheappost.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

✍ការចុះមូលដ្ឋាននាំយកអំណោយសប្បុរសធម៌ ចែកជូនជនភៀសសឹក នៅក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ (លើកទី១) បន្ទាយមានជ័យ៖ ក្នុងស្មារតីសាមគ្គីភាព និងមនុស្សធម៌ដ៏ខ្ពង់ខ្ពស់ ការរួមសាមគ្គីភាពជាឆ្លុងមួយរបស់ប្រជាជនខ្មែរ ជាង ១៧ លាននាក់ ត្រូវបានចាត់ទុកជាអាវុធដ៏មុតស្រួច សម្រាប់ការពារទឹកដី និងអធិបតេយ្យភាពជាតិរបស់កម្ពុជា។ នៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២៥

 ✍ការចុះមូលដ្ឋាននាំយកអំណោយសប្បុរសធម៌ ចែកជូនជនភៀសសឹក នៅក្រុងសេរីសោភ័ណ

ខេត្តបន្ទាយមានជ័យ (លើកទី១)
បន្ទាយមានជ័យ៖ ក្នុងស្មារតីសាមគ្គីភាព និងមនុស្សធម៌ដ៏ខ្ពង់ខ្ពស់ ការរួមសាមគ្គីភាពជាឆ្លុងមួយរបស់ប្រជាជនខ្មែរ ជាង ១៧ លាននាក់ ត្រូវបានចាត់ទុកជាអាវុធដ៏មុតស្រួច សម្រាប់ការពារទឹកដី និងអធិបតេយ្យភាពជាតិរបស់កម្ពុជា។ នៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២៥

✍ក្រុមហ៊ុនមូលនិធិ អុីតម័រ និង អុីតាមី បានរួមសហការជាមួយ ក្រុមការងារ សន្តិភាព ប៉ុស្តិ៍ ចុះមូលដ្ឋាននាំយកអំណោយសប្បុរសធម៌ ជាសិប្បកម្ម និងបង្អែមខ្មែរសីលាឧត្តម ចំនួន ៤,០០០ កញ្ចប់ ចែកជូនដល់បងប្អូនជនភៀសសឹក ដែលកំពុងស្នាក់នៅក្នុងក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
កម្មវិធីចែកអំណោយនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្ហាញពីការយកចិត្តទុកដាក់ ការចែករំលែក និងការគាំទ្រផ្នែកស្មារតី និងជីវភាពរស់នៅ ជូនដល់បងប្អូនជនភៀសសឹក ដែលកំពុងប្រឈមនឹងការលំបាកក្នុងស្ថានភាពបច្ចុប្បន្ន។

✍ក្នុងឱកាសនោះ ក្រុមការងារ សន្តិភាព ប៉ុស្តិ៍
ដឹកនាំដោយ៖
១. លោក យ៉ែម លាភ នាយករង (សន្តិភាព ប៉ុស្តិ៍)
២. លោកស្រី ជួប រត្ន័ នាយករង (សន្តិភាព ប៉ុស្តិ៍)
បានចូលរួមសម្របសម្រួល និងចែកអំណោយដោយផ្ទាល់ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋយ៉ាងកក់ក្ដៅ និងមានសណ្តាប់ធ្នាប់ល្អ។
ការចុះមូលដ្ឋានលើកទី១នេះ សម្តែងឱ្យឃើញយ៉ាងច្បាស់ពីស្មារតីសាមគ្គីភាព សប្បុរសធម៌ និងការរួមចំណែករបស់វិស័យឯកជន និងសង្គមស៊ីវិល ក្នុងការជួយសម្រាលទុក្ខលំបាកជូនប្រជាពលរដ្ឋ និងរួមចំណែកថែរក្សាសន្តិភាព ស្ថិរភាព និងឯកភាពជាតិរបស់កម្ពុជា។

រៀបរៀងដោយបណ្ឌិត មាស ច័ន្ទរិទ្ធ ទីប្រឹក្សាសម្ដេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា។








Post a Comment (0)
Previous Post Next Post