ឧត្ដរមានជ័យ៖ ស្ពានអូរជីក ត្រូវបានវាយប្រហារដោយយន្តហោះចម្បាំង បណ្ដាលឱ្យផ្អាកចរាចរណ៍ទាំងស្រុង
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន សន្តិភាព ប៉ុស្តិ៍ www.measchanrithsantepheappost.com.kh ស្ថិតនៅក្នុងភូមិទី០៦ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ / Phone 077 90 33 99 ។​ សូមអរគុណ...!
គេហទំព័រ (www.measchanrithsantepheappost.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ឧត្ដរមានជ័យ៖ ស្ពានអូរជីក ត្រូវបានវាយប្រហារដោយយន្តហោះចម្បាំង បណ្ដាលឱ្យផ្អាកចរាចរណ៍ទាំងស្រុង

 ឧត្ដរមានជ័យ៖ ស្ពានអូរជីក ត្រូវបានវាយប្រហារដោយយន្តហោះចម្បាំង បណ្ដាលឱ្យផ្អាកចរាចរណ៍ទាំងស្រុង


នៅយប់ថ្ងៃទី​១៩ ខែ​ធ្នូ ឆ្នាំ​២០២៥ វេលាម៉ោង​១០:៥៨ នាទី មានយន្តហោះចម្បាំង F-16 ចំនួន ២ គ្រឿង របស់កម្លាំងទាហានឈ្លានពានសៀម បានបើកការវាយប្រហារយ៉ាងគំហុក ដោយទម្លាក់គ្រាប់បែកចំនួន ៣ គ្រាប់ ចំគោលដៅស្ពានអូរជីក ស្ថិតក្នុងស្រុកចុងកាល់ ខេត្តឧត្ដរមានជ័យ។

ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនេះ បានបណ្ដាលឱ្យស្ពានអូរជីក ដែលជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ សម្រាប់ការតភ្ជាប់ចរាចរណ៍ និងដឹកជញ្ជូនរវាងខេត្តសៀមរាប និងខេត្តឧត្ដរមានជ័យ ត្រូវកាត់ផ្តាច់ទាំងស្រុង មិនអាចឱ្យយានយន្តធ្វើដំណើរឆ្លងកាត់បានទៀតឡើយ។

អាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធ កំពុងតែតាមដានស្ថានការណ៍យ៉ាងជិតស្និទ្ធ និងចាត់វិធានការបន្ទាន់ ដើម្បីធានាសុវត្ថិភាពប្រជាពលរដ្ឋ ព្រមទាំងរៀបចំផែនការជំនួសការធ្វើដំណើរ និងការដឹកជញ្ជូនជាបណ្ដោះអាសន្ន។

រៀបរៀងដោយ បណ្ឌិត មាស ច័ន្ទរិទ្ធ
នាយកប្រតិបត្តិ សន្តិភាព ប៉ុស្តិ៍














Post a Comment (0)
Previous Post Next Post