វេទិកានិពន្ធសារព័ត៌មានកម្ពុជា ពិភាក្សាពីតួនាទីអ្នកសារព័ត៌មានក្នុងបរិបទជម្លោះព្រំដែន។
វេទិកាប្រចាំឆ្នាំធំបំផុត របស់ក្លិបអ្នកកាសែតកម្ពុជា នឹងប្រារព្ធធ្វើឡើងជាលើកទី២២✍ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ វេទិកានិពន្ធសារព័ត៌មានកម្ពុជា ត្រូវបានរៀបចំឡើង ដើម្បីផ្តល់ឱកាសដល់នាយកគ្រប់គ្រង និពន្ធនាយក វិទ្យុ និងទូរទស្សន៍ ព្រមទាំងអ្នកដឹកនាំសារព័ត៌មាននានា បានជួបជុំគ្នា ជជែកពិភាក្សា និងផ្លាស់ប្តូរយោបល់លើប្រធានបទសំខាន់ៗ ទាក់ទងនឹងបច្ចុប្បន្នភាព និងតួនាទីរបស់អ្នកសារព័ត៌មាន ក្នុងពេលមានជម្លោះព្រំដែន។
វេទិកានេះ បានលើកយកប្រធានបទ (តួនាទី និងការទទួលខុសត្រូវរបស់អ្នកសារព័ត៌មាន ក្នុងបរិបទជម្លោះព្រំដែន) មកពិភាក្សាយ៉ាងសកម្ម ដោយផ្តោតលើការផ្តល់ការយល់ដឹង និងការណែនាំអំពីស្តង់ដារវិជ្ជាជីវៈ សីលធម៌សារព័ត៌មាន និងការអនុវត្តតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ។
✍តាមរយៈការពិភាក្សា អ្នកចូលរួមបានឯកភាពចេញសេចក្តីថ្លែងការណ៍រួមមួយ ដែលឆ្លុះបញ្ចាំងពីឆន្ទៈ និងប្តេជ្ញាចិត្តរបស់អ្នកដឹកនាំសារព័ត៌មាន ក្នុងការជំរុញការអប់រំ និងបណ្តុះបណ្តាលអ្នកសារព័ត៌មាន ឲ្យមានការទទួលខុសត្រូវខ្ពស់លើការសរសេរព័ត៌មាន ការធ្វើសេចក្តីរាយការណ៍ ការផ្សាយផ្ទាល់ និងការផ្សព្វផ្សាយព័ត៌មានទាក់ទងនឹងបញ្ហាជម្លោះព្រំដែន។
វេទិកានេះ ក៏បានលើកឡើងអំពីសារៈសំខាន់នៃការជៀសវាងព័ត៌មានមិនពិត ព័ត៌មានបំភាន់ និងការប្រើប្រាស់ភាសាដែលអាចបង្កការយល់ច្រឡំ ឬប៉ះពាល់ដល់សន្តិសុខជាតិ និងទំនាក់ទំនងអន្តរជាតិ ព្រមទាំងជៀសវាងបញ្ហាប្រឈមផ្លូវច្បាប់ និងការរិះគន់ពីមហាជន។
✍អ្នកចូលរួមបានអះអាងថា ការអនុវត្តវិជ្ជាជីវៈសារព័ត៌មានដោយមានសុចរិតភាព និងការទទួលខុសត្រូវ គឺជាកត្តាសំខាន់ក្នុងការលើកកម្ពស់សិទ្ធិសេរីភាពសារព័ត៌មាន ការជឿទុកចិត្តពីសង្គម និងការអភិវឌ្ឍវិស័យសារព័ត៌មានកម្ពុជា ឲ្យមានភាពរឹងមាំ និងចីរភាព។
🌐 គេហទំព័រ សន្តិភាព ប៉ុស្តិ៍
🌐 ផេក សន្តិភាព ប៉ុស្តិ៍
🌐 Tiktok CHANRITH MEAS
🌐 ហ្វេសប៊ុក Dr MEAS CHANRlTH
🌐 ហ្វេសប៊ុក បណ្ឌិត មាស ច័ន្ទរិទ្ធ
🌐 ផេក គេហទំព័រសន្តិភាពប៉ុស្តិ៍
✍រៀបរៀងដោយ បណ្ឌិត មាស ច័ន្ទរិទ្ធ
នាយកប្រតិបត្តិ សន្តិភាព ប៉ុស្តិ៍










