✍ក្រុមប្រឹក្សាខេត្តព្រៃវែង បើកកិច្ចប្រជុំសាមញ្ញលើកទី១៩ អាណត្តិទី៤
ព្រឹកថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ២០២៥ ក្រុមប្រឹក្សាខេត្តព្រៃវែង បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី១៩ អាណត្តិទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម បណ្ឌិត ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង។
✍កិច្ចប្រជុំមានការអញ្ជើញចូលរួមពី ឯកឧត្តម អន ភារៈ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង ព្រមទាំងក្រុមការងាររដ្ឋបាលខេត្តពាក់ព័ន្ធ។
កិច្ចប្រជុំបានពិនិត្យ និងអនុម័តលើប្រធានបទ
សំខាន់ៗ រួមមាន៖
១.សេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៨
២.របាយការណ៍ប្រចាំខែវិច្ឆិកា ២០២៥ និងទិសដៅការងារខែបន្ទាប់
៣.សេចក្តីព្រាងដីកាបែងចែកសមាសភាព ដើម្បីដឹកនាំដំណើរការវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ប្រចាំឆ្នាំ២០២៥
៤.កម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៦-២០២៨)
៥.សេចក្តីរាយការណ៍ពីការិយាល័យប្រជាពលរដ្ឋ និងគណៈកម្មាធិការផ្សេងៗ
៦.ការពិភាក្សាបញ្ហាផ្សេងៗ និងការដាក់មតិរបស់
✍ឯកឧត្តម បណ្ឌិត ប្រធានក្រុមប្រឹក្សាខេត្ត និងអភិបាលខេត្ត កិច្ចប្រជុំបានបញ្ចប់ក្នុងបរិយាកាសជាផ្លូវការ និងមានការយកចិត្តទុកដាក់លើការរៀបចំការងារបន្តសម្រាប់ការអភិវឌ្ឍខេត្តព្រៃវែងឱ្យកាន់តែមាំមួន។
✍រៀបរៀងដោយ បណ្ឌិត មាស ច័ន្ទរិទ្ធ ក្រុមការងារចល័ត នៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង




















