ខ្សែបន្ទាត់ព្រំដែនពិតប្រាកដរវាងប្រទេសនិមួយៗ
ត្រូវបានកំណត់ដោយផែនទី និងឯកសារផ្លូវការដែលមានសុពលភាព និងត្រូវបានទទួលស្គាល់ជាលក្ខណៈអន្តរជាតិ មិនមែនកំណត់ដោយការដោតទង់ជាតិ ការសាងសង់សញ្ញាណ ឬការយកបន្លាលួសមកហ៊ុំព័ទ្ធដោយកម្លាំងយោធានោះទេ។
តាមគោលការណ៍ច្បាប់អន្តរជាតិ ការកំណត់ព្រំដែនត្រូវផ្អែកលើសន្ធិសញ្ញា ផែនទីយោង និងការព្រមព្រៀងរវាងភាគីពាក់ព័ន្ធ ដែលមានការទទួលស្គាល់ពីសហគមន៍អន្តរជាតិ។ ការប្រើកម្លាំង ឬសកម្មភាពឯកតាបុគ្គលណាមួយ ដើម្បីផ្លាស់ប្តូរស្ថានភាពព្រំដែន គឺជាទង្វើខុសច្បាប់ និងមិនអាចបង្កើតសិទ្ធិអធិបតេយ្យភាពពិតប្រាកដបានឡើយ។
ដូច្នេះការគោរពផែនទីច្បាប់អន្តរជាតិ និងការដោះស្រាយបញ្ហាព្រំដែនតាមផ្លូវច្បាប់ និងការទូត
គឺជាវិធីត្រឹមត្រូវតែមួយ ដើម្បីរក្សាសន្តិភាព ស្ថិរភាព និងការគោរពអធិបតេយ្យភាពរបស់ប្រទេសទាំងអស់។
បណ្ឌិត មាស ច័ន្ទរិទ្ធ

