✍វិភាគព័ត៌មានសង្ខេប ការលុកលុយរយៈពេលប្រមាណ ២១ថ្ងៃ (៧–២៧ ធ្នូ ២០២៥) បានបង្កផលប៉ះពាល់ធ្ងន់ធ្ងរ ទាំងខូចខាតទ្រព្យសម្បត្តិ របួសស្នាម និងទុក្ខលំបាកផ្លូវចិត្ត ដល់ប្រជាពលរដ្ឋ និងសង្គមជាតិ។ ព្រឹត្តិការណ៍នេះជាសារាដាស់តឿនសំខាន់ៗដូចខាងក្រោម៖
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន សន្តិភាព ប៉ុស្តិ៍ www.measchanrithsantepheappost.com.kh ស្ថិតនៅក្នុងភូមិទី០៦ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ / Phone 077 90 33 99 ។​ សូមអរគុណ...!
គេហទំព័រ (www.measchanrithsantepheappost.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

✍វិភាគព័ត៌មានសង្ខេប ការលុកលុយរយៈពេលប្រមាណ ២១ថ្ងៃ (៧–២៧ ធ្នូ ២០២៥) បានបង្កផលប៉ះពាល់ធ្ងន់ធ្ងរ ទាំងខូចខាតទ្រព្យសម្បត្តិ របួសស្នាម និងទុក្ខលំបាកផ្លូវចិត្ត ដល់ប្រជាពលរដ្ឋ និងសង្គមជាតិ។ ព្រឹត្តិការណ៍នេះជាសារាដាស់តឿនសំខាន់ៗដូចខាងក្រោម៖

 ✍វិភាគព័ត៌មានសង្ខេប

ការលុកលុយរយៈពេលប្រមាណ ២១ថ្ងៃ
(៧–២៧ ធ្នូ ២០២៥) បានបង្កផលប៉ះពាល់ធ្ងន់ធ្ងរ ទាំងខូចខាតទ្រព្យសម្បត្តិ របួសស្នាម និងទុក្ខលំបាកផ្លូវចិត្ត ដល់ប្រជាពលរដ្ឋ និងសង្គមជាតិ។ ព្រឹត្តិការណ៍នេះជាសារាដាស់តឿនសំខាន់ៗដូចខាងក្រោម៖

✍សន្តិសុខជាតិ និងសមត្ថភាពការពារ
ភាពខ្សោយនាំឲ្យរងគ្រោះ ជាតិមិនអាចប្រហែសលើការពង្រឹងសមត្ថភាពការពារ និងការប្រុងប្រយ័ត្នជាបន្តបន្ទាប់។

✍ការអភិវឌ្ឍន៍ខ្លួនឯង និងប្រទេស
កុំភ្លេចខ្លួន ត្រូវខំអភិវឌ្ឍធនធានមនុស្ស សេដ្ឋកិច្ច និងបច្ចេកវិទ្យា ដើម្បីបង្កើនភាពធន់ទ្រាំរយៈវែង។

✍សេដ្ឋកិច្ចជាតិ និងការពឹងផ្អែក
កុំក្លាយជាចលករពង្រឹងសេដ្ឋកិច្ចសត្រូវ ត្រូវកាត់បន្ថយភាពពឹងផ្អែក និងពង្រឹងខ្សែសង្វាក់តម្លៃក្នុងស្រុក។

✍ការគាំទ្រផលិតផលក្នុងស្រុក
លើកទឹកចិត្តការប្រើប្រាស់ផលិតផលជាតិ ជួយរក្សាការងារ បង្កើនចំណូល និងភាពឯករាជ្យសេដ្ឋកិច្ច។

✍សាមគ្គីភាពជាតិ
ស្មារតី (ខ្មែរតែមួយ) សាមគ្គីរឹងម៉ាំគឺរស់
បែកបាក់គឺស្លាប់ ជាគន្លឹះឆ្លងកាត់វិបត្តិ និងការការពារអធិបតេយ្យភាព។

✍សេចក្តីសរុប៖ វិបត្តិនេះបង្ហាញថា កម្លាំងពិតប្រាកដរបស់ជាតិ គឺការប្រុងប្រយ័ត្ន សមត្ថភាពការពារ សេដ្ឋកិច្ចឯករាជ្យ និងសាមគ្គីភាពរួម។

                             ✍ បណ្ឌិត មាស ច័ន្ទរិទ្ធ




Post a Comment (0)
Previous Post Next Post