ក្នុងឱកាសចូលឆ្នាំថ្មី គ.ស.២០២៦
គោរពជូនពរសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។
ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃការចូលឆ្នាំថ្មី ឆ្នាំសកល គ.ស.២០២៦ ខ្ញុំបាទសូមគោរពជូនពរសម្ដេចទាំងពីរ ប្រកបដោយសេចក្តីគោរពដ៏ខ្ពង់ខ្ពស់ សូមព្រះពុទ្ធពរ និងទេវតាឆ្នាំថ្មី ប្រោសប្រទានពរជ័យ សុខភាពល្អ បញ្ញាវាងវៃ កម្លាំងកាយចិត្តមាំមួន និងសេចក្តីសុខសាន្តជានិច្ច ដើម្បីបន្តដឹកនាំ និងបម្រើជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ឲ្យរីកចម្រើនថ្កុំថ្កើងជានិរន្តរ៍។
សូមសម្ដេចទាំងពីរ ទទួលនូវការគោរពស្រឡាញ់ និងសេចក្តីជូនពរដ៏ស្មោះស្ម័គ្របំផុតពីខ្ញុំបាទ។
ដោយក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុត
ខ្ញុំបាទ បណ្ឌិត មាស ច័ន្ទរិទ្ធ ទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។



