✍ស្រុកវាលវែង នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ លោក ធាង ឡេង អភិបាល នៃគណៈអភិបាលស្រុក វាលវែងបានអញ្ជើញទទួលស្វាគមន៍យ៉ាងកក់ក្តៅនូវការនិមន្តរបស់ ព្រះគ្រូឥន្ទបាលោ ឥន្ទ សាមុត ចៅអធិការវត្តឈូកមាស (ហៅស៊ីកា) និង ព្រះគ្រូ អ៊ុង យុន ព្រះចៅអធិការវត្តបឹងរ៉ៃ ព្រមទាំងសប្បុរសជនជាច្រើនរូប ដែលបាននាំយកគ្រឿងឧបភោគបរិភោគ និងសម្ភារៈចាំបាច់ជាច្រើនមុខ មកឧបត្ថម្ភជូនដល់រដ្ឋបាលស្រុកវាលវែង។
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន សន្តិភាព ប៉ុស្តិ៍ www.measchanrithsantepheappost.com.kh ស្ថិតនៅក្នុងភូមិទី០៦ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ / Phone 077 90 33 99 ។​ សូមអរគុណ...!
គេហទំព័រ (www.measchanrithsantepheappost.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

✍ស្រុកវាលវែង នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ លោក ធាង ឡេង អភិបាល នៃគណៈអភិបាលស្រុក វាលវែងបានអញ្ជើញទទួលស្វាគមន៍យ៉ាងកក់ក្តៅនូវការនិមន្តរបស់ ព្រះគ្រូឥន្ទបាលោ ឥន្ទ សាមុត ចៅអធិការវត្តឈូកមាស (ហៅស៊ីកា) និង ព្រះគ្រូ អ៊ុង យុន ព្រះចៅអធិការវត្តបឹងរ៉ៃ ព្រមទាំងសប្បុរសជនជាច្រើនរូប ដែលបាននាំយកគ្រឿងឧបភោគបរិភោគ និងសម្ភារៈចាំបាច់ជាច្រើនមុខ មកឧបត្ថម្ភជូនដល់រដ្ឋបាលស្រុកវាលវែង។

 ✍ស្រុកវាលវែង នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥

លោក ធាង ឡេង អភិបាល នៃគណៈអភិបាលស្រុក វាលវែងបានអញ្ជើញទទួលស្វាគមន៍យ៉ាងកក់ក្តៅនូវការនិមន្តរបស់ ព្រះគ្រូឥន្ទបាលោ ឥន្ទ សាមុត ចៅអធិការវត្តឈូកមាស (ហៅស៊ីកា) និង ព្រះគ្រូ អ៊ុង យុន ព្រះចៅអធិការវត្តបឹងរ៉ៃ ព្រមទាំងសប្បុរសជនជាច្រើនរូប ដែលបាននាំយកគ្រឿងឧបភោគបរិភោគ និងសម្ភារៈចាំបាច់ជាច្រើនមុខ មកឧបត្ថម្ភជូនដល់រដ្ឋបាលស្រុកវាលវែង។

✍ការឧបត្ថម្ភដ៏មានអត្ថន័យនេះ គឺសម្រាប់បែងចែកគាំទ្រ និងលើកទឹកចិត្តដល់កម្លាំងកងទ័ពជួរមុខ ដែលកំពុងបំពេញភារកិច្ចការពារទឹកដីជាតិ ព្រមទាំងជួយសម្រួលជីវភាពដល់ប្រជាពលរដ្ឋភៀសសឹក ដែលកំពុងប្រឈមការលំបាកក្នុងស្ថានភាពបច្ចុប្បន្ន។
ក្នុងឱកាសនោះ លោកអភិបាលស្រុក បានសម្តែងនូវការគោរពអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះព្រះគ្រូចៅអធិការវត្តទាំងពីរព្រះអង្គ និងសប្បុរសជនទាំងអស់ ដែលបានបង្ហាញនូវស្មារតីសប្បុរសធម៌ ការរួមចំណែក និងសាមគ្គីភាពជាមួយរាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន ក្នុងការជួយគាំទ្រដល់កងទ័ព និងប្រជាពលរដ្ឋរងផលប៉ះពាល់។

✍ជាមួយគ្នានេះ រដ្ឋបាលស្រុក សូមគោរពប្រគេនព្រះពរ និងជូនពរសព្វសាធារណៈ ជូនដល់ព្រះតេជគណគ្រប់ព្រះអង្គ និងសប្បុរសជនទាំងអស់ សូមមានព្រះសុខភាពល្អ កម្លាំងកាយមាំមួន ប្រាជ្ញាឈ្លាសវៃ និងទទួលបានជោគជ័យគ្រប់ភារកិច្ច ក្នុងបុណ្យកុសល និងការងារសប្បុរសធម៌ជានិច្ច។

🙏រៀបរៀងដោយ បណ្ឌិត មាស ច័ន្ទរិទ្ធ
នាយកប្រតិបត្តិ (សន្តិភាព ប៉ុស្តិ៍)






Post a Comment (0)
Previous Post Next Post