✍មូលដ្ឋានគតិយុត្តព្រំដែនកម្ពុជា និងសៀម
(បន្តស្ដាប់ ភាគទី០៣)✍នរណាម្នាក់ក៏ដឹងដែរថាប្រទេសខ្មែរ ជាចក្រភពដ៏ធំធេង មានទឹកដីគ្របដណ្តប់ ជ្រោយសុវណ្ណភូមិ ឬ អាស៊ីអាគ្នេយ៍ទាំងមូលហើយមានរឹទ្ធិអំណាច មានវប្បធម៌ អរិយធម៌ រុងរឿងជាទីបំផុត រហូតដល់ពាក់កណ្តាលសតវត្សទី១៣ នៃគ្រីស្តករាជ។
✍គឺនៅក្នុងសម័យចុងក្រោយនេះហើយ ដែលយើងដឹងថាជនជាតិកុលសម្ព័ន្ធ សៀម បានឈ្លានពានរំលោភបំពានលួចយកទឹកដីខ្មែរបន្តិចម្តងៗ នៅភូមិភាគខាងលិច។ មិនតែ ប៉ុណ្ណោះ សៀមបានលើកទ័ពមកវាយប្រហារ ដុតបំផ្លាញភូមិដ្ឋានខ្មែរ កាន់កាប់មហានគរ បានចំនួនពីរលើក ។
✍ជារៀងរហូតមក ក្នុងទំព័រប្រវត្តិសាស្ត្រ ទំនាក់ទំងខ្មែរ-សៀម ពុំដែលមានភាពល្អ ប្រសើរស្មើគ្នាទេ ។ ប្រទេសខ្មែរតែងតែចាញ់ប្រៀបសៀម ឬ ត្រូវធ្លាក់ជានគរចំណុះរបស់ សៀម។ ខ្មែរពុំដែលបានចំណេញពីទំនាក់ទំនងជាមួយនឹងសៀមនេះទេ។ ផ្ទុយទៅវិញ ប្រទេសកម្ពុជា ជាប្រទេសរងគ្រោះដែលត្រូវសៀមត្រួតត្រា កំណត់ជោគវាសនា ទាំងស្តេច ទាំងរាស្ត្រ ។
✍ជាមួយគ្នានេះដែរ ប្រទេសកម្ពុជាក៏ស្ថិតនៅក្រោមគំនាប និងការត្រួតត្រា គ្រប់គ្រង របស់វៀតណាមដែរ ។
ដូចនេះកម្ពុជាមានចៅហ្វាយពីរ គឺសៀម និង យួន ទិដ្ឋភាពនេះបញ្ជាក់ន័យថា ប្រទេសកម្ពុជាជានគរចំណុះសៀមផង និង យួនផង ។
✍រៀបរៀងដោយ បណ្ឌិត មាស ច័ន្ទរិទ្ធ
ដកស្រង់ពីសៀវភៅ
✍បណ្ឌិតសភាចារ្យ រស់ ចន្ត្រាបុត្រ
(០០៣)

