✍គ.ស.១៩០៧ ស្ថិតនៅក្នុង សតវត្សទី១៨ មហិច្ឆតាប្រទេសសៀម (បន្តអាន ភាគទី០២)
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន សន្តិភាព ប៉ុស្តិ៍ www.measchanrithsantepheappost.com.kh ស្ថិតនៅក្នុងភូមិទី០៦ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ / Phone 077 90 33 99 ។​ សូមអរគុណ...!
គេហទំព័រ (www.measchanrithsantepheappost.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

✍គ.ស.១៩០៧ ស្ថិតនៅក្នុង សតវត្សទី១៨ មហិច្ឆតាប្រទេសសៀម (បន្តអាន ភាគទី០២)

 ✍គ.ស.១៩០៧ ស្ថិតនៅក្នុង សតវត្សទី១៨

មហិច្ឆតាប្រទេសសៀម (បន្តអាន ភាគទី០២)

✍គ្រានោះ រាជបល្ល័ង្កត្រូវទុកទំនេរគ្មានព្រះមហាក្សត្រអស់រយៈពេល១០ឆ្នាំ។ កិច្ចការ នគរស្ដេចសៀមប្រគល់ឱ្យមន្ត្រីខ្មែរម្នាក់ឈ្មោះ «ប៉ុក» ជាអ្នកគ្រប់គ្រង។

✍គ.ស. ១៩០៧ ប្រទេសបារាំងដែលជាអាណាព្យាបាលប្រទេសកម្ពុជាបានទាមទារ យកខេត្តខ្មែរទាំងបី បាត់ដំបង ស៊ីសុផុន និងសៀមរាប ពីប្រទេសសៀមវិញ ដោយមាន កំណត់ដោយសន្ធិសញ្ញាអន្តរជាតិបារាំងសៀម ឆ្នាំ១៩០៧។ ព្រំដែន “ឥណ្ឌូចិនបារាំង សៀម” ត្រូវបានកំណត់យ៉ាងច្បាស់លាស់ ហើយផែនទីអន្តរជាតិក៏ត្រូវបោះពុម្ពផ្សព្វផ្សាយ ជាសកលក្នុងឆ្នាំ១៩០៨។ ព្រះមហាក្សត្រសៀម ស្ថាប័នសៀម និងប្រទេសមហាអំណាច ផ្សេងៗក៏បានទទួលស្គាល់ដែរ។

✍👉ចូលមកដល់សង្គ្រាមលោកលើកទី២ (១៩៣៩-១៩៤៥) ប្រទេសសៀម ដែលជា សម្ព័ន្ធមិត្តនឹងប្រទេសជប៉ុន បានពឹងជប៉ុនឱ្យធ្វើជាគំនាបសង្កត់លើរដ្ឋាភិបាល «វីស៊ី-(Vichy) បារាំងតម្រូវឱ្យប្រគល់ទឹកដីខេត្តខ្មែរទាំងបី បាត់ដំបង ស៊ីសុផុន និងសៀមរាប មក ឱ្យខ្លួនវិញ។ ចំណែកនៅប្រទេសឡាវវិញ បារាំងត្រូវប្រគល់ទឹកដីខេត្តឡាវ «បាសក្តិ» និង “ប៉ាកឡៃ»។

✍រដ្ឋាភិបាលបារាំង «វីស៊ី» បានយល់ព្រមចុះហត្ថលេខាប្រគល់ទឹកដីខ្មែរ និងឡាវ ឱ្យ សៀមតាមរយៈអនុសញ្ញាទីក្រុងតូក្យូ ថ្ងៃ៩ ខែឧសភា ១៩៤១។

✍ប៉ុន្តែ ទីបំផុតប្រទេសជប៉ុនត្រូវចាញ់សង្គ្រាមលោកលើកទី២ ក្នុងឆ្នាំ១៩៤៥ ក្រោយ ដែលសហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បរមាណូ លើទីក្រុង «ណាហ្គាហ្សាគី» (Nagasaki) និង «ហ៊ីរ៉ូហ្សីមា» (Hiroshima)។ ប្រទេសសៀមក៏ក្លាយទៅជាប្រទេសចាញ់សង្គ្រាមដែរ “ដែលត្រូវតែប្រគល់ទឹកដីខ្មែរ និងឡាវឱ្យបារាំងវិញ។

✍ថ្ងៃ១៧ ខែវិច្ឆិកា គ.ស.១៩៤៦ តាមរយៈសន្ធិសញ្ញា «វ៉ាស៊ីនតោន» ក្នុងសម័យ សន្និសីទនៅទីក្រុង «វ៉ាស៊ីនតោន» (Washington) សហរដ្ឋអាមេរិក ប្រទេសសៀមត្រូវ ប្រគល់ទឹកដីខេត្តខ្មែរមកឱ្យខ្មែរវិញ។ ឯទឹកដីខេត្តឡាវក៏ត្រូវប្រគល់ឱ្យឡាវវិញដែរ។ តែសៀមនៅតែកាន់កាប់ គ្រប់គ្រងប្រាសាទព្រះវិហារខ្មែរ មិនព្រមប្រគល់កេរ្តិ៍មរតក ខ្មែរមកឱ្យខ្មែរវិញទេ។

✍ត្រកូល «ប៉ុក (ចូលមកដល់រាជ្យព្រះបាទស៊ីសុវត្ថិ) បានក្លាយទៅជាដន្លងនឹងសម្តេចវាំងជួន ដែលមានចៅស្រីឈ្មោះ “ប៉ុកវាន់» ជាព្រះមហេសីរបស់ព្រះអង្គម្ចាស់មុនីរ៉េត។ ត្រកូលប៉ុក ក៏ជាប់សាច់ញាតិដន្លងនឹងគ្រួសារ “អភ័យវង្ស” ដែរ។ ប៉ុកឃុន ជាអ្នកបង្កើត ចលនាឥស្សរៈ» ដំបូងក្នុងឆ្នាំ១៩៤០ នៅទីក្រុងបាងកក។ ឯត្រកូល “ជួន» និង «ប៉ុក» មួយចំនួន ក៏ជាសមាជិក - អង្គការលើ - របស់ខ្មែរក្រហម ប៉ុល ពត ដែរ។

✍រៀបរៀងដោយ បណ្ឌិត មាស ច័ន្ទរិទ្ធ
          ដកស្រង់ពីសៀវភៅ
✍បណ្ឌិតសភាចារ្យ រស់ ចន្ត្រាបុត្រ

                          (០០២)


Post a Comment (0)
Previous Post Next Post