គ.ស. ១៧៧៩ ស្ថិតនៅក្នុង សតវត្សទី១៨
មហិច្ឆតាប្រទេសសៀម✍ព្រះបាទអង្គអេងកាលនោះព្រះជន្មប្រមាណជា ៦វស្សា បានឡើងគ្រងរាជសម្បត្តិ ប្រទេសកម្ពុជា (គ.ស. ១៧៧៩) ដែលគ្រប់គ្រងដោយមន្ត្រីធំៗ និងមានអំណាចឥទ្ធិពលបី នាក់៖
១.ចៅហ្វាមូ ២.ចៅហ្វាបែន ៣.ចៅហ្វាស៊ូស
មន្ត្រីទាំងបីនាក់មិនចុះសម្រុងនឹងគ្នាទេ តែងតែប្រកួតប្រជែងគ្នាដើម្បីអំណាច ជា ពិសេស ខិតខំគាប់គួរជាមួយនឹងស្ដេចសៀម។
✍ចៅហ្វាមូ បានបញ្ចុះបញ្ចូលយកទឹកដីខេត្តសៀមរាបប្រគល់ទៅឱ្យសៀម។ ឯចៅហ្វា បែន យកទឹកដីខេត្តបាត់ដំបង និងស៊ីសុផុនទៅដោះដូរឱ្យស្ដេចសៀមដែរ ដើម្បីទទួល តំណែងជាអ្នកបម្រើសៀម មានឋានៈជាស្ដេចត្រាញ់ត្រួតត្រាទឹកដីខេត្តខ្មែរទាំងនោះ។
✍ចៅហ្វាបែនបានប្រើល្បិចកិច្ចកលកំចាត់សម្លាប់ចៅហ្វាមូ និងចៅហ្វាស៊ូស។ ចៅហ្វា បែនត្រូវស្ដេចសៀមតែងតាំងជាស្ដេចត្រាញ់ត្រួតត្រាខេត្តបាត់ដំបង និងស៊ីសុផុន ដោយមាន គោរម្យងារ “ហ្លួងអភ័យវង្ស” (Aphaivong) ដែលតួនាទីនេះអាចបន្តសួរពូជពង្សវង្ស ត្រកូលជំនាន់ក្រោយទៀត។ ប្រជាជននៅបាត់ដំបងតែងហៅពូជចៅហ្វាបែនថា “លោក ម្ចាស់» រៀងរហូតមកដល់ គ.ស.១៩០៧។
✍ក្នុងសម័យកាលនោះ ប្រទេសកម្ពុជាមានចលាចលវឹកវរសង្គ្រាមផ្ទៃក្នុងជាហូរហែរ។ ខែតុលា ១៧៩៦ ព្រះបាទអង្គអេង ដែលត្រូវជាបិតាព្រះបាទអង្គឌួងបានសោយទិវង្គត នៅ រាជធានីឧដុង្គ ក្នុងព្រះជន្មាយុ២៤ វស្សា។
✍រៀបរៀងដោយ បណ្ឌិត មាស ច័ន្ទរិទ្ធ
ដកស្រង់ពីសៀវភៅ
បណ្ឌិតសភាចារ្យ រស់ ចន្ត្រាបុត្រ
(០០១)

