✍នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៦
លោក បណ្ឌិត ឃីម សុខឃាង អភិបាលនៃគណៈអភិបាលស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។✍បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយគ្រួសារក្រីក្រ នៅភូមិក្របៅស្រោង និងភូមិកំពង់ក្រសាំង ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
✍ក្នុងឱកាសនោះ លោកអភិបាល និងក្រុមការងារ បានស្តាប់ពីស្ថានភាពរស់នៅ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ ព្រមទាំងផ្តល់ការលើកទឹកចិត្ត និងជំនួយមួយចំនួន ដើម្បីជួយសម្រាលទុក្ខលំបាក និងបង្ហាញពីការយកចិត្តទុកដាក់របស់អាជ្ញាធរមូលដ្ឋានចំពោះសុខុមាលភាពប្រជាពលរដ្ឋ។
✍បណ្ឌិត មាស ច័ន្ទរិទ្ធ





