✍វិជ្ជាជីវៈ គឺជាមូលដ្ឋានសំខាន់នៃការងារ និងការរស់នៅក្នុងសង្គម ដែលផ្អែកលើចំណេះដឹង ជំនាញ ក្រមសីលធម៌ និងទំនួលខុសត្រូវចំពោះមុខច្បាប់។
✍ចំណេះដឹងជួយឱ្យមនុស្សយល់ដឹងត្រឹមត្រូវអំពីការងារ និងអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួន ខណៈជំនាញជួយឱ្យអនុវត្តការងារបានមានប្រសិទ្ធភាព និងគុណភាព។
✍ក្រមសីលធម៌ជាខ្សែចងនៃការប្រព្រឹត្តល្អ សុចរិតភាព និងការគោរពតម្លៃសង្គម។
ទន្ទឹមនឹងនោះ ទំនួលខុសត្រូវចំពោះមុខច្បាប់ ជួយធានាឱ្យការបំពេញវិជ្ជាជីវៈប្រព្រឹត្តទៅតាមច្បាប់ និងស្តង់ដារដែលបានកំណត់។
ការរួមបញ្ចូលធាតុទាំងនេះ នាំឱ្យវិជ្ជាជីវៈមានភាពគួរឱ្យទុកចិត្ត និងចូលរួមអភិវឌ្ឍសង្គមបានយ៉ាងចីរភាព។
បណ្ឌិត មាស ច័ន្ទរិទ្ធ




