ក្នុងឱកាសដ៏មហាសោភ័ណ នៃខួបគម្រប់
៥០ ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍(០៥ មករា ១៩៧៦ - ០៥ មករា ២០២៦)
សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាឆ្នាំថ្មី តាមបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យ សិរីមង្គល បវរមហាប្រសើរ ជូនចំពោះ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ប្រធានកាកបាទក្រហមកម្ពុជា
សូមគោរពជូនពរ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រាបុត្រី និងចៅប្រុស ចៅស្រីជាទីស្រលាញ់ សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន សេចក្តីសុខ សេចក្តីសម្រស់ សាមគ្គីភាព និងជន្មាយុយឺនយូរ ដើម្បីបន្តរួមចំណែកដ៏ថ្លៃថ្លា ក្នុងបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ជានិរន្តរ៍។
សូមបួងសួងឲ្យចំណងអាពាហ៍ពិពាហ៍ដ៏អស្ចារ្យនេះ ជាគំរូដ៏ល្អប្រពៃ សម្រាប់ក្រុមគ្រួសារខ្មែរ និងជាសញ្ញានៃសេចក្តីស្រឡាញ់ ស្មោះត្រង់ និងការលះបង់ដើម្បីជាតិជានិច្ចនិរន្តរ៍។
ដោយក្ដីគោរពដ៏ខ្ពង់ខ្ពស់បំផុត
ពីខ្ញុំបាទ បណ្ឌិត មាស ច័ន្ទរិទ្ធ ទីប្រឹក្សាសម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។


