✍នៅក្នុងសង្គម មតិនិងពាក្យសម្តីរបស់អ្នកដទៃ
ជារឿងដែលមិនអាចជៀសវាងបាន។
✍មានអ្នកសរសើរ ក៏មានអ្នករិះគន់ ប៉ុន្តែការឆ្លើយតបដ៏ឆ្លាតវៃបំផុត គឺការសម្ងំអភិវឌ្ឍន៍ខ្លួនឯងឲ្យកាន់តែរឹងមាំ ជំនួសការចំណាយពេលជជែកឆ្លើយតបនឹងពាក្យនិយាយទាំងឡាយ។
ការខិតខំរៀនសូត្រ បង្កើនសមត្ថភាព និងកសាងតម្លៃផ្ទាល់ខ្លួនជាបន្តបន្ទាប់ គឺជាភស្តុតាងជាក់ស្តែងបំផុតក្នុងការឆ្លើយតបទៅនឹងការរិះគន់។
✍ពេលវេលានឹងបង្ហាញការពិត និងលទ្ធផលនៃការខិតខំ នៅថ្ងៃណាមួយ នៅពេលជោគជ័យបង្ហាញខ្លួន មនុស្សទាំងឡាយនឹងយល់ច្បាស់ថា តម្លៃពិតមិនមែនកើតពីពាក្យនិយាយ ប៉ុន្តែកើតពីសកម្មភាព និងសមត្ថភាពដែលបានបង្កើតឡើងដោយការអភិវឌ្ឍន៍ខ្លួនឯងយ៉ាងស្ងៀមស្ងាត់។
✍បណ្ឌិត មាស ច័ន្ទរិទ្ធ

