✍ផ្នត់គំនិតមនុស្ស និងតួនាទីអប់រំ
ផ្នត់គំនិតរបស់មនុស្សអាចបែងចែកជាពីរប្រភេទសំខាន់ៗ គឺផ្នត់គំនិតមិនរីកចម្រើន និង ផ្នត់គំនិតរីកចម្រើន។
✍ផ្នត់គំនិតមិនរីកចម្រើន គឺជាការគិតដែលជឿថាសមត្ថភាព និងសមិទ្ធផលរបស់មនុស្សត្រូវបានកំណត់ជាមុន មិនអាចកែលម្អ ឬអភិវឌ្ឍបន្ថែមបានទេ។ មនុស្សដែលមានផ្នត់គំនិតបែបនេះ ច្រើនខ្លាចការបរាជ័យ មិនសូវហ៊ានសាកល្បងអ្វីថ្មី និងងាយបោះបង់នៅពេលជួបឧបសគ្គ។
✍ផ្ទុយទៅវិញ ផ្នត់គំនិតរីកចម្រើន គឺជាការគិតដែលជឿថា សមត្ថភាពអាចអភិវឌ្ឍបានតាមរយៈការរៀន ការខិតខំ និងបទពិសោធន៍។ មនុស្សដែលមានផ្នត់គំនិតនេះ មើលការបរាជ័យជាមេរៀន មិនមែនជាចុងបញ្ចប់ ហើយតែងតែបន្តអភិវឌ្ឍខ្លួនឯង។
✍ផ្នត់គំនិតទាំងពីរនេះ ពឹងផ្អែកយ៉ាងខ្លាំងលើ ការអប់រំ ពីសាលា គ្រួសារ និងសង្គម។ សាលារៀនផ្តល់ចំណេះដឹង និងបណ្តុះទម្លាប់គិតវិជ្ជមាន គ្រួសារបង្កើតគុណតម្លៃ និងការលើកទឹកចិត្ត ខណៈសង្គមជួយបង្កើតបរិយាកាសសម្រាប់ការអភិវឌ្ឍ។
✍ដូច្នេះ ការវិនិយោគលើអប់រំគ្រប់វិស័យ គឺជាគន្លឹះសំខាន់ក្នុងការបង្កើតផ្នត់គំនិតរីកចម្រើន និងអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព។
✍បណ្ឌិត មាស ច័ន្ទរិទ្ធ