សូមគោរពជូន
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃខ្ញុំបាទ បណ្ឌិត មាស ច័ន្ទរិទ្ធ ប្រធានសមាគមសប្បុរសធម៌ បណ្ឌិត មាស ច័ន្ទរិទ្ធ និងក្រុមការងារចល័ត ចុះមូលដ្ឋានខេត្តព្រៃវែង។
សូមសម្ដែងនូវការគោរពដ៏ខ្ពង់ខ្ពស់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តម ដែលតែងតែផ្តល់ការយកចិត្តទុកដាក់ និងគាំទ្រយ៉ាងសកម្មដល់ការងារសង្គមសប្បុរសធម៌ និងការអភិវឌ្ឍសុខុមាលភាពប្រជាពលរដ្ឋ។
ការដឹកនាំដ៏ឈ្លាសវៃ និងការខិតខំប្រឹងប្រែងរបស់ឯកឧត្តម បានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់សង្គម និងការរីកចម្រើនរបស់ប្រទេសជាតិ ដែលជាកម្លាំងចិត្តដ៏ធំសម្រាប់សមាគមសប្បុរសធម៌ ក្នុងការបន្តបំពេញបេសកកម្មមនុស្សធម៌ ដើម្បីបម្រើសង្គមជាតិ។
សូមឯកឧត្តម ទទួលនូវការគោរពសរសើរ និងសេចក្តីជូនពរដ៏ស្មោះអស់ពីចិត្ត ពីខ្ញុំបាទ និងសមាជិកសមាគមសប្បុរសធម៌ទាំងអស់។
សូមឯកឧត្តម ទទួលបាននូវសុខភាពល្អ កម្លាំងកាយចិត្តមាំមួន និងជោគជ័យគ្រប់ភារកិច្ច ដើម្បីបន្តដឹកនាំប្រទេសជាតិឲ្យរីកចម្រើនថ្កើងថ្កានជានិរន្តរ៍។
សូមគោរពយ៉ាងខ្ពង់ខ្ពស់
បណ្ឌិត មាស ច័ន្ទរិទ្ធ ប្រធានសមាគមសប្បុរសធម៌ បណ្ឌិត មាស ច័ន្ទរិទ្ធ និងជាទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
ប្រធានគណបក្សប្រជាជនកម្ពុជា។






