ព័ត៌មាន សន្តិភាពប៉ុស្តិ៍
សមាគមសប្បុរសធម៌ បណ្ឌិត មាស ច័ន្ទរិទ្ធថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦
នៅសាលប្រជុំស្នាក់ការគណៈកម្មាធិការ
គណបក្សស្រុកបាភ្នំ ខេត្តព្រៃវែង។
ឯកឧត្តមបណ្ឌិត ងិន បាណាល់ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងដាក់ចេញទិសដៅភារកិច្ចឆ្នាំ២០២៦ របស់ក្រុមការងារចុះមូលដ្ឋានស្រុកបាភ្នំ។
ឯកឧត្តមបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារគ្រប់លំដាប់ថ្នាក់ ដែលបានបម្រើប្រជាពលរដ្ឋដោយស្មារតីទទួលខុសត្រូវខ្ពស់។ អង្គប្រជុំបានពិនិត្យសមិទ្ធផលការងារនយោបាយ អភិវឌ្ឍន៍មូលដ្ឋាន និងការដោះស្រាយបញ្ហាប្រឈមបានទាន់ពេលវេលា។ ឯកឧត្តមបានជំរុញបន្តពង្រឹងសកម្មភាពចុះមូលដ្ឋាន បង្កើនប្រសិទ្ធភាពសេវាសាធារណៈ និងរក្សាវប្បធម៌សាមគ្គីភាព ដើម្បីរួមចំណែកអភិវឌ្ឍសង្គមជាតិឱ្យកាន់តែរីកចម្រើន។












