ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ លោក បណ្ឌិត ឃីម សុខឃាង អភិបាល នៃគណៈអភិបាលស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
បានដឹកនាំក្រុមការងារចុះរៀបចំដំឡើងប្រព័ន្ធសូឡា នៅតាមស្ពានកំពង់ឈើទាល និងស្ពានតាអោក ស្ថិតក្នុងស្រុកប្រាសាទសំបូរ។ការចុះអនុវត្តការងារនេះ មានគោលបំណងបង្កើនសុវត្ថិភាពក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាពិសេសនៅពេលយប់ ព្រមទាំងរួមចំណែកលើកកម្ពស់សោភ័ណភាព និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានឱ្យកាន់តែប្រសើរ សមស្របតាមការរីកចម្រើនរបស់សង្គម និងការរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
បណ្ឌិត មាស ច័ន្ទរិទ្ធ ក្រុមការងារគណបក្ស ចុះមូលដ្ឋានស្រុកប្រាសាទសំបូរ និងខេត្តកំពង់ធំ។






