ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន សន្តិភាព ប៉ុស្តិ៍ www.measchanrithsantepheappost.com.kh ស្ថិតនៅក្នុងភូមិទី០៦ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ / Phone 077 90 33 99 ។​ សូមអរគុណ...!
គេហទំព័រ (www.measchanrithsantepheappost.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

 ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦

តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។



បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យខួប ៥៦ឆ្នាំ នៃការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរ សូធ្យព្រះត្រៃបិដក និងរំលឹកគុណក្រុមជំនុំព្រះត្រៃបិដក នៅពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា (ភ្នំអដ្ឋរស្ស) ស្ថិតនៅភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮរ ខេត្តកណ្តាល។

ពិធីនេះត្រូវបានរៀបចំឡើងដោយក្រសួងធម្មការនិងសាសនា សហការជាមួយគណៈសង្ឃនាយកទាំងពីរគណៈ ដើម្បីរំលឹកដល់គុណបំណាច់ដ៏ធំធេងរបស់ព្រះមហាក្សត្រ ព្រះសង្ឃ និងបុព្វបុរសជំនាន់មុន ដែលបានខិតខំប្រឹងប្រែងបកប្រែ និងថែរក្សាគម្ពីរព្រះត្រៃបិដកជាភាសាខ្មែរ ទុកជាមរតកវប្បធម៌ និងសាសនាដ៏មានតម្លៃសម្រាប់ជំនាន់ក្រោយ។

ក្នុងឱកាសនោះ មានព្រះសង្ឃ ថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រមទាំងពុទ្ធបរិស័ទជាច្រើន បានអញ្ជើញចូលរួមយ៉ាងអធិកអធម បង្ហាញពីការគោរពប្រតិបត្តិចំពោះព្រះពុទ្ធសាសនា និងការរួមចំណែកថែរក្សាបេតិកភណ្ឌវប្បធម៌ និងសាសនាជាតិឱ្យបានរឹងមាំ និងស្ថិតស្ថេរជានិច្ច។



















Post a Comment (0)
Previous Post Next Post