ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនចេញផ្សាយសៀវភៅសក្រោមចំណងជើងថា «ការអនុវត្តជាក់ស្តែងរបស់ហុងកុងក្នុងការគាំពារសន្តិសុខជាតិក្រោមគោលការណ៍ "ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ"»
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន សន្តិភាព ប៉ុស្តិ៍ www.measchanrithsantepheappost.com.kh ស្ថិតនៅក្នុងភូមិទី០៦ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ / Phone 077 90 33 99 ។​ សូមអរគុណ...!
គេហទំព័រ (www.measchanrithsantepheappost.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនចេញផ្សាយសៀវភៅសក្រោមចំណងជើងថា «ការអនុវត្តជាក់ស្តែងរបស់ហុងកុងក្នុងការគាំពារសន្តិសុខជាតិក្រោមគោលការណ៍ "ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ"»

 ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនចេញផ្សាយសៀវភៅសក្រោមចំណងជើងថា «ការអនុវត្តជាក់ស្តែងរបស់ហុងកុងក្នុងការគាំពារសន្តិសុខជាតិក្រោមគោលការណ៍ "ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ"»




ថ្ងៃទី ១០ ខែកុម្ភៈ ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានចេញផ្សាយសៀវភៅសក្រោមចំណងជើងថា «ការអនុវត្តជាក់ស្តែងរបស់ហុងកុងក្នុងការគាំពារសន្តិសុខជាតិក្រោមគោលការណ៍ "ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ"»។

សៀវភៅសបានចែងថា តាំងពីឈានចូលយុគសម័យថ្មីមក មជ្ឈិមចិនបានអនុវត្តដោយគ្រប់ជ្រុងជ្រោយ ត្រឹមត្រូវ និងយ៉ាងមុតមាំមិនងាករេ នូវគោលការណ៍ "ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ" ដោយប្រកាន់ខ្ជាប់នូវទស្សនៈសន្តិសុខជាតិទូទៅ តាក់តែងនិងអនុវត្តច្បាប់សន្តិសុខជាតិហុងកុង និងអនុវត្តជាក់ស្តែងនូវគោលការណ៍”អ្នកស្នេហាជាតិគ្រប់គ្រងហុងកុង” ដែលបានជំរុញហុងកុងឱ្យសម្រេចបាននូវការប្រែពីភាពវឹកវរទៅជាការគ្រប់គ្រងដោយផ្អែកលើច្បាប់ រហូតដល់ទទួលបានភាពរុងរឿង។

សៀវភៅសបានគូសបញ្ជាក់ថា ការគាំពារសន្តិសុខជាតិ ជាគោលការណ៍ខ្ពស់បំផុតនៃគោលនយោបាយ "ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ" ការអនុវត្តច្បាប់សន្តិសុខជាតិហុងកុងបានបង្ការ ទប់ស្កាត់ និងផ្តន្ទាទោសដោយមានប្រសិទ្ធភាពចំពោះរាល់ទង្វើដែលបំផ្លាញសន្តិសុខជាតិ និងធានាបាននូវសិទ្ធិ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋហុងកុង។ រដ្ឋាភិបាលមជ្ឈិមនឹងបន្តគាំទ្រហុងកុងក្នុងការពង្រឹងរបាំងសន្តិសុខ និងគាំពារគោលនយោបាយ "ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ" ឱ្យដំណើរការដោយស្ថិរភាពនិងយូរអង្វែង ដើម្បីជំរុញឱ្យហុងកុងរួមបញ្ចូលទៅក្នុងការអភិវឌ្ឍរបស់ប្រទេសជាតិឱ្យបានកាន់តែល្អ  និងរក្សាវិបុលភាព និងស្ថិរភាពយូរអង្វែងនៅហុងកុង៕
Post a Comment (0)
Previous Post Next Post