រីករាយទិវានៃក្តីស្រឡាញ់
ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ខ្ញុំបាទ ប្រធានសមាគមសប្បុរសធម៌ បណ្ឌិត មាស ច័ន្ទរិទ្ធ សូមគោរពជូនពរ ដល់ប្រធានកិត្តិយស អនុប្រធាន ប្រធានសាខាខេត្ត អនុប្រធាន ប្រធានសាខាស្រុក អនុប្រធាន ទីប្រឹក្សា ជំនួយការ ព្រមទាំងសមាជិក សមាជិកា និងបុត្រធីតាជាទីស្រឡាញ់ទាំងអស់ ក្នុងឱកាសទិវានៃក្តីស្រឡាញ់នេះ។
ក្នុងឱកាសដ៏វិសេសវិសាលនេះ ខ្ញុំបាទ សូមបួងសួងដល់ទេវតាទាំងឡាយ សូមប្រោះប្រទានពរជ័យ ដល់បងប្អូនសមាគមសប្បុរសធម៌ បណ្ឌិត មាស ច័ន្ទរិទ្ធ ទាំងអស់ ឲ្យទទួលបាននូវមហាវិបុលសុខ សុភមង្គល និងពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមឲ្យក្តីស្រឡាញ់ ក្តីអាណិតអាសូរ និងសាមគ្គីភាព បន្តរីកចម្រើនក្នុងចិត្ត និងក្នុងការរស់នៅរបស់បងប្អូនទាំងអស់គ្នា ដើម្បីរួមចំណែកកសាងសង្គមជាតិឲ្យកាន់តែរុងរឿង និងសុខសាន្តជានិច្ច។
ដោយក្ដីគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅ
ពីបណ្ឌិត មាស ច័ន្ទរិទ្ធ
ទីប្រឹក្សា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានសមាគមសប្បុរសធម៌ បណ្ឌិត មាស ច័ន្ទរិទ្ធ







