អ្នកនាំពាក្យក្រសួងព័ត៌មាន បានប្រកាសថា កំពុងតាមដានយ៉ាងជាប់លាប់ករណីពាក់ព័ន្ធអ្នកសារព័ត៌មាននៅខេត្តបន្ទាយមានជ័យ។
និងត្រៀមផ្តល់ការគាំទ្រផ្នែកច្បាប់ រួមទាំងដំណើរការនីតិវិធីតុលាការ ប្រសិនបើមានសំណើមកក្រសួង។ ការប្រកាសនេះត្រូវបានបញ្ជាក់ដោយ នៅ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦។
ក្រសួងព័ត៌មានបានបញ្ជាក់ថា ការពិនិត្យសំណើនឹងផ្អែកលើការអនុវត្តការងារស្របច្បាប់ និងគោរពក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។
ទន្ទឹមនឹងនេះ ក្រសួងព័ត៌មានក៏លើកទឹកចិត្តអ្នកសារព័ត៌មានឱ្យផ្សាយព័ត៌មានត្រឹមត្រូវ មានប្រភពច្បាស់លាស់ និងសហការជាមួយសមត្ថកិច្ច ដើម្បីរួមចំណែកទប់ស្កាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
ជាមួយគ្នានេះ ក្រសួងបានអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធឱ្យធានាតម្លាភាព និងយុត្តិធម៌ក្នុងការស្រាវជ្រាវ និងដោះស្រាយសំណុំរឿង ដើម្បីការពារសុវត្ថិភាព និងគាំទ្រការអនុវត្តវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន។

