លិខិតគោរពជូនពរ
គោរពជូន៖ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន សមាជិករដ្ឋសភា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ឯកឧត្តម ជាទីគោរពដ៏ខ្ពង់ខ្ពស់!
ក្នុងឱកាសដ៏មហានក្ខត្តឫក្ស ឧត្តុង្គឧត្តម និងជាទិវាប្រកបដោយសិរីសួស្តី នៃពិធីបុណ្យចម្រើនជន្មាយុគម្រប់ ៧០ឆ្នាំ ឈានចូល ៧១ឆ្នាំ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ដែលនឹងឈានមកដល់នាពេលខាងមុខនេះ ក្មុងនាមខ្ញុំបាទ បណ្ឌិត មាស ច័នច័ន្ទរិទ្ធ ប្រធានសមាគមសប្បុរសធម៌ ព្រមទាំងសមាជិក សមាជិកាទាំងអស់ សូមសម្តែងនូវមនោសញ្ចេតនារំភើបសប្បាយរីករាយ និងសូមគោរពជូននូវសព្ទសាធុការពរជ័យ បវរសួស្តី វិបុលសុខ មហាប្រសើរគ្រប់ប្រការ ជូនចំពោះ ឯកឧត្តម សូមមានជន្មាយុយឺនយូរជាងរយវស្សា។
យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះគុណូបការៈដ៏ថ្លៃថ្លា និងគំរូវីរភាពដ៏អង់អាចក្លាហានរបស់ ឯកឧត្តម ដែលបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ក្នុងបេសកកម្មបម្រើជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសការចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាង និងអភិវឌ្ឍន៍មាតុភូមិកម្ពុជា ឱ្យមានភាពរុងរឿង និងរក្សាសន្តិភាពបានយ៉ាងរឹងមាំ។
ជាថ្មីម្តងទៀត ក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក និងទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ថែរក្សា អភិបាលប្រោះព្រំសព្ទសាធុការពរជ័យ ជូនចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ និង លោកជំទាវ ព្រមទាំងបុត្រា បុត្រី និងចៅៗជាទីស្រលាញ់ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូម ឯកឧត្តម នាយឧត្តមសេនីយ៍ មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់បំផុតពីយើងខ្ញុំ។








