អង្គភាពសារព័ត៌មាន(សន្តិភាពប៉ុស្តិ៍) ការអនុវត្តស្តីពី (ការលើកកម្ពស់ការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តសម្រាប់អ្នកសារព័ត៌មាន សន្តិភាពប៉ុស្តិ៍)
គឺជាសារៈសំខាន់ក្នុងការពង្រឹងសមត្ថភាពវិជ្ជាជីវៈ និងការយល់ដឹងផ្នែកច្បាប់របស់អ្នកសារព័ត៌មានសន្តិភាពប៉ុស្តិ៍ ។វិស័យព័ត៌មានសន្តិភាពប៉ុស្តិ៍
មានតួនាទីជាស្ពានភ្ជាប់រវារាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ ដូច្នេះការយល់ដឹងអំពីច្បាប់ សីលធម៌វិជ្ជាជីវៈ និងលិខិតបទដ្ឋានគតិយុត្ត គឺជាគ្រឹះសម្រាប់ការផ្សព្វផ្សាយព័ត៌មានឲ្យបានត្រឹមត្រូវ តុល្យភាព និងទទួលខុសត្រូវ។ ជួយលើកកម្ពស់ការអនុវត្តច្បាប់ ឲ្យអ្នកសារព័ត៌មានសន្តិភាពប៉ុស្តិ៍បំពេញតួនាទីដោយវិជ្ជាជីវៈ ស្មោះត្រង់ និងគោរពតម្លៃសង្គម។
ការអប់រំ និងជាបន្តបន្ទាប់ក្នុងវិស័យព័ត៌មានសន្តិភាពប៉ុស្តិ៍ មិនត្រឹមតែបង្កើនគុណភាពព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកក្នុងការកសាងសង្គមប្រកបដោយច្បាប់ សុចរិតភាព និងអភិវឌ្ឍន៍ប្រកបដោយចីរភាព។
បណ្ឌិត មាស ច័ន្ទរិទ្ធ
នាយកប្រតិបត្តិ សន្តិភាពប៉ុស្តិ៍





