នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦
នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំសំបូរណ៍ បានប្រារព្ធពិធីប្រកាសតែងតាំងសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានឃុំសំបូរណ៍ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ប្រព្រឹត្តទៅក្នុងបរិយាកាសយ៉ាងអធិកអធម និងពោរពេញដោយស្មារតីទទួលខុសត្រូវ។
ពិធីនេះដឹកនាំក្រុមការងារដោយ បណ្ឌិត ឃីម សុខឃាង និងក្រោមអធិបតីភាពលោកជំទាវ សាយ សំអាត អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកប្រាសាទសំបូរ និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំសំបូរណ៍ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ សមាជិក សមាជិកា និងក្រុមការងារពាក់ព័ន្ធជាច្រើនរូប។ ក្នុងឱកាសនោះ លោកជំទាវអធិបតីបានថ្លែងអបអរសាទរ និងផ្តល់អនុសាសន៍ដល់សមាសភាពដែលត្រូវបានតែងតាំងថ្មី ឱ្យបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង លើកកម្ពស់ស្មារតីទទួលខុសត្រូវ និងខិតខំបំពេញភារកិច្ចបម្រើប្រជាពលរដ្ឋឱ្យបានកាន់តែមានប្រសិទ្ធភាព ស្របតាមគោលការណ៍ដឹកនាំរបស់គណបក្ស។
ជាមួយគ្នានេះដែរ លោកបណ្ឌិត ឃីម សុខឃាង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ស្រុកប្រាសាទសំបូរ ក៏បានលើកឡើងពីសារៈសំខាន់នៃការចុះជិតប្រជាពលរដ្ឋ ស្តាប់មតិយោបល់ និងដោះស្រាយបញ្ហាប្រឈមនានានៅមូលដ្ឋាន ដើម្បីធានាបាននូវស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍឃុំសំបូរណ៍ឱ្យកាន់តែរីកចម្រើន។
ពិធីប្រកាសតែងតាំងនេះ បានបញ្ចប់ទៅដោយជោគជ័យ និងបានបង្ហាញពីការប្តេជ្ញាចិត្តរួមរបស់ក្រុមការងារថ្មី ក្នុងការបន្តអនុវត្តភារកិច្ច និងរួមចំណែកអភិវឌ្ឍមូលដ្ឋានឱ្យមានការរីកចម្រើនជាបន្តបន្ទាប់។
រៀបរៀងដោយ បណ្ឌិត មាស ច័ន្ទរិទ្ធ ក្រុមការងារគណបក្ស ចុះមូលដ្ឋានស្រុកប្រាសាទសំបូរ និងខេត្តកំពង់ធំ។













