ស្រស់ស្អាតបំផុតមិនមែនជាសម្បត្តិ ខាងក្រៅខ្លួនទេ ប៉ុន្តែជាអំពើល្អដែលកើត ចេញពីចិត្តបរិសុទ្ធ។ មនុស្សដែលធ្វើល្អ ជានិច្ច ទោះមិនមានអ្វីភ្លឺភ្លោង ក៏នៅតែ ភ្លឺស្រទន់ក្នុងបេះដូងអ្នកដទៃ។
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន សន្តិភាព ប៉ុស្តិ៍ www.measchanrithsantepheappost.com.kh ស្ថិតនៅក្នុងភូមិទី០៦ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ / Phone 077 90 33 99 ។​ សូមអរគុណ...!
គេហទំព័រ (www.measchanrithsantepheappost.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ស្រស់ស្អាតបំផុតមិនមែនជាសម្បត្តិ ខាងក្រៅខ្លួនទេ ប៉ុន្តែជាអំពើល្អដែលកើត ចេញពីចិត្តបរិសុទ្ធ។ មនុស្សដែលធ្វើល្អ ជានិច្ច ទោះមិនមានអ្វីភ្លឺភ្លោង ក៏នៅតែ ភ្លឺស្រទន់ក្នុងបេះដូងអ្នកដទៃ។

 ស្រស់ស្អាតបំផុតមិនមែនជាសម្បត្តិ

ខាងក្រៅខ្លួនទេ ប៉ុន្តែជាអំពើល្អដែលកើត
ចេញពីចិត្តបរិសុទ្ធ។ មនុស្សដែលធ្វើល្អ
ជានិច្ច ទោះមិនមានអ្វីភ្លឺភ្លោង ក៏នៅតែ
ភ្លឺស្រទន់ក្នុងបេះដូងអ្នកដទៃ។



ថ្លៃថ្នូរបំផុត គឺភាពស្មោះត្រង់ ស្មោះត្រង់នឹងខ្លួនឯង ស្មោះត្រង់នឹងអ្នកដទៃ នាំឲ្យកើតទំនុកចិត្ត និងកិត្តិយសយូរអង្វែង។ ទ្រព្យអាចបាត់ ប៉ុន្តែកិត្តិយសកើតពីភាពស្មោះត្រង់ នឹងនៅជាមួយយើងជានិច្ច។

ថ្កុំថ្កើងឧត្តមបំផុត គឺសីលធម៌ សីលធម៌ជាគោលដៅនាំជីវិត មិនឲ្យវង្វេងផ្លូវ មិនឲ្យធ្លាក់ចូលអំពើអាក្រក់។ មនុស្សមានសីលធម៌ គឺជាមនុស្សមានតម្លៃក្នុងសង្គម។

មានតម្លៃបំផុត គឺគុណធម៌ គុណធម៌ធ្វើឲ្យមនុស្សមានមេត្តាករុណា អធ្យាស្រ័យ និងចេះគិតដល់អ្នកដទៃ។ ជីវិតដែលស្ថិតលើគុណធម៌ គឺជាជីវិតដែលនាំសុខសាន្ត និងកិត្តិយសពិតប្រាកដ។

សូមចងចាំថា សម្រស់នឹងស្លាប់ទៅតាមកាលៈទេសៈ ប៉ុន្តែអំពើល្អ សីលធម៌ និងគុណធម៌ នឹងរស់នៅក្នុងចិត្តមនុស្សជានិច្ច។




Post a Comment (0)
Previous Post Next Post