ព្រឹត្តិការណ៍ពិសេសនៅអេហ្ស៊ីបនៃ​ពិធីចាប់ផ្តើមសម្រាប់កម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនរបស់CMGប្រារព្ធឡើងនៅទីក្រុងគែរ។
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន សន្តិភាព ប៉ុស្តិ៍ www.measchanrithsantepheappost.com.kh ស្ថិតនៅក្នុងភូមិទី០៦ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ / Phone 077 90 33 99 ។​ សូមអរគុណ...!
គេហទំព័រ (www.measchanrithsantepheappost.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

ព្រឹត្តិការណ៍ពិសេសនៅអេហ្ស៊ីបនៃ​ពិធីចាប់ផ្តើមសម្រាប់កម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនរបស់CMGប្រារព្ធឡើងនៅទីក្រុងគែរ។

 ព្រឹត្តិការណ៍ពិសេសនៅអេហ្ស៊ីបនៃ​ពិធីចាប់ផ្តើមសម្រាប់កម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនរបស់CMGប្រារព្ធឡើងនៅទីក្រុងគែរ។





នៅថ្ងៃទី១៣ ខែកុម្ភៈ តាមម៉ោងក្នុងតំបន់ ព្រឹត្តិការណ៍ពិសេសនៅអេហ្ស៊ីបនៃ​ពិធីចាប់ផ្តើម សម្រាប់កម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនរបស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន(CMG)បានប្រារព្ធធ្វើឡើងនៅទីក្រុងគែរ។ ព្រឹត្តិការណ៍នេះត្រូវបានរួមសហការរៀបចំដោយCMG ស្ថានទូតចិនប្រចាំប្រទេសអេហ្ស៊ីប ក្រសួងទេសចរណ៍ និងវត្ថុបុរាណអេហ្ស៊ីប និងអាជ្ញាធរផ្សព្វផ្សាយទេសចរណ៍អេហ្ស៊ីប។ លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយក CMG បានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ។ ភ្ញៀវកិត្តិយសជាង ២០០ រូប បូករួមទាំងអ្នកតំណាងមកពីមជ្ឈដ្នាននយោបាយ​​ មជ្ឈដ្នានសិក្សា និងមជ្ឈដ្នានប្រព័ន្ធផ្សព្វផ្សាយនៃប្រទេសចិន និងអេហ្ស៊ីប បានអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍នេះ។
លោក Shen Haixiong បានថ្លែងថា បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនជានិមិត្តរូបវប្បធម៌នៃអរិយធម៌ចិន ដែលមានអាយុកាលរាប់ពាន់ឆ្នាំ និងជាចំណងតភ្ជាប់ដួងព្រលឹងជនជាតិចិននៅជុំវិញពិភពលោក។ សព្វថ្ងៃនេះ ប្រទេស និងតំបន់ជិត២០ នៅជុំវិញពិភពលោកបានកំណត់បុណ្យចូលឆ្នាំថ្មីប្រពៃណីចិនជាថ្ងៃឈប់សម្រាកស្របតាមការកំណត់នៃច្បាប់ ហើយចំនួនប្រជាជនពិភពលោកប្រហែល១ភាគ៥បានអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនតាមទម្រង់ផ្សេងៗគ្នា។ មនុស្សកាន់តែច្រើនឡើងៗយល់ដឹងពីប្រទេសចិន និងវប្បធម៌ចិនតាមរយៈទំនៀមទម្លាប់ប្រពៃណីរាប់ពាន់ឆ្នាំនេះ ដើម្បីយល់ដឹងពីគុណតម្លៃរួមរបស់មនុស្សជាតិទាំងមូល នៃភាពសុខដុមរមនាក្នុងគ្រួសារ បរិយាបន្នសង្គម និងការរួមរស់ជាមួយគ្នាដោយភាពសុខដុមរមនារវាងមនុស្សជាតិ និងធម្មជាតិ៕





Post a Comment (0)
Previous Post Next Post