សន្តិភាពប៉ុស្តិ៍ព័ត៌មានជាតិ
អភិសន្តិបណ្ឌិត ស សុខា អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៥ របស់ ស.ស.យ.ក. ខេត្តបាត់ដំបង។(ខេត្តបាត់ដំបង)៖ នារសៀលថ្ងៃសៅរ៍ ១០កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ទទួលបន្ទុក ៣ខេត្ត (ព្រៃវែង បាត់ដំបង និងបន្ទាយមានជ័យ) និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ ស.ស.យ.ក. ខេត្តបាត់ដំបង។
អង្គសន្និបាតដែលបានប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តបាត់ដំបងនេះ មានគោលបំណងសំខាន់ៗដូចជា៖
បូកសរុប និងវាយតម្លៃ៖ ពិនិត្យមើលសមិទ្ធផល ក៏ដូចជាបញ្ហាប្រឈមនានាដែល ស.ស.យ.ក. ខេត្តបាត់ដំបង សម្រេចបានក្នុងរយៈពេលមួយឆ្នាំកន្លងទៅ។
ដាក់ចេញទិសដៅបន្ត៖ កំណត់ផែនការសកម្មភាពយុទ្ធសាស្ត្រសម្រាប់ឆ្នាំ២០២៦ ដើម្បីពង្រឹងស្មារតីសាមគ្គីភាព និងការចូលរួមរបស់យុវជនក្នុងកិច្ចអភិវឌ្ឍន៍សង្គមជាតិ។
ក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានផ្តល់នូវអនុសាសន៍ណែនាំសំខាន់ៗដល់សមាជិក សមាជិកា ស.ស.យ.ក. ទាំងអស់ ឲ្យបន្តខិតខំបំពេញភារកិច្ចស្របតាមសសរស្តម្ភរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីជាឧត្តមប្រយោជន៍ដល់យុវជន និងប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្តបាត់ដំបងផ្ទាល់។
✍ឯកឧត្តម បណ្ឌិត មាស ច័ន្ទរិទ្ធ
ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានសមាគមសប្បុរសធម៌។














