សន្តិភាពប៉ុស្តិ៍ព័ត៌មានអន្តរជាតិ
កម្ដៅសង្គ្រាមនៅមជ្ឈិមបូព៌ា រុញច្រានតម្លៃហ្កាសឱ្យហក់ឡើងខ្ពស់
ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់
ជីវភាពប្រចាំថ្ងៃ។
ភាពតានតឹងនៃសង្គ្រាមរវាង
(អុីរ៉ង់-អាមេរិក-អុីស្រាអែល) បាននិងកំពុងជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងដល់សេដ្ឋកិច្ចសកល ជាពិសេសបានរុញច្រានតម្លៃថាមពល និងទំនិញឱ្យហក់ឡើងខ្ពស់គួរឱ្យកត់សម្គាល់។ ជាក់ស្ដែង តម្លៃហ្កាសចម្អិនអាហារដែលធ្លាប់តែមានតម្លៃក្នុង១ឆុង ១៨ ដុល្លារ បានហក់ឡើងដល់ ៤០ ដុល្លារក្នុងមួយធុង ដែលបង្កជាសម្ពាធយ៉ាងធ្ងន់ធ្ងរដល់ (ចង្ក្រានបាយ) របស់ប្រជាពលរដ្ឋ។
ស្ថានភាពនេះបានបង្ខំឱ្យគ្រួសារជាច្រើន ចាប់ផ្ដើមរិះរកវិធីសាស្ត្រក្នុងការកាត់បន្ថយចំណាយ រហូតដល់មានការពិចារណាផ្លាស់ប្តូរទម្លាប់នៃការហូបចុកប្រចាំថ្ងៃ ដើម្បីទប់ទល់នឹងតម្លៃទំនិញដែលកំពុងឡើងថ្លៃឥតឈប់ឈរ ខណៈដែលក្តីបារម្ភអំពីសន្តិសុខស្បៀងនៅតែជាបញ្ហាប្រឈមចម្បង។





