សីលធម៌៖ មូលដ្ឋានគ្រឹះនៃតម្លៃ
រស់នៅ និងសេចក្តីថ្លៃថ្នូរក្នុងសង្គមសីលធម៌ គឺជាប្រព័ន្ធនៃវិធាន
បទដ្ឋាន និងតម្លៃដែលកំណត់អំពី
តុល្យភាពនៃកាយវិការ វាចា និងចិត្ត
ដើម្បីសម្គាល់នូវអ្វីដែល
(ល្អ) និងអ្វីដែល (អាក្រក់) ។
វាមិនត្រឹមតែជាការគោរពច្បាប់ទម្លាប់ប៉ុណ្ណោះទេ ប៉ុន្តែគឺជាមនសិការបុគ្គលក្នុងការរស់នៅដោយមានគុណធម៌ ការទទួលខុសត្រូវ និងការផ្តល់តម្លៃឱ្យគ្នាទៅវិញទៅមកនៅក្នុងសង្គមជាតិ។
ខ្លឹមសារសំខាន់ៗនៃសីលធម៌
សីលធម៌បុគ្គល៖ ការចេះគ្រប់គ្រងឥរិយាបថខ្លួនឯង ការមានភាពស្មោះត្រង់ វិន័យ និងសេចក្តីថ្លៃថ្នូរ។
សីលធម៌សង្គម៖ ការចេះយោគយល់អធ្យាស្រ័យ ការគោរពសិទ្ធិអ្នកដទៃ និងការរួមចំណែកកសាងសន្តិភាពក្នុងសហគមន៍។
សីលធម៌វិជ្ជាជីវៈ៖ ការអនុវត្តការងារដោយផ្អែកលើក្រមសីលធម៌ ភាពត្រឹមត្រូវតាមបច្ចេកទេស និងមិនឆ្លៀតឱកាសកេងចំណេញដោយអយុត្តិធម៌។
សីលធម៌គឺជា (អាវក្រោះ) ផ្លូវចិត្តដែលជួយឱ្យមនុស្សរស់នៅដោយសុខដុមរមនា និងជាកម្លាំងចលករក្នុងការអភិវឌ្ឍសង្គមឱ្យមានភាពស៊ីវិល័យ។
ប្រធានសមាគមសប្បុរសធម៌
បណ្ឌិត មាស ច័ន្ទរិទ្ធ។





