ខ្លឹមសារសង្ខេបព័ត៌មានសន្តិភាពប៉ុស្តិ៍៖
ស្ថានភាពពលរដ្ឋភៀសសឹក និងផលប៉ះពាល់លើតំបន់ស៊ីវិលកម្ពុជា (២៧-២៨ មេសា ២០២៦)។
* ស្ថានភាពពលរដ្ឋភៀសសឹក៖ ប្រជាពលរដ្ឋជិត ៩៥% (ជាង ៦១ម៉ឺននាក់) បានវិលត្រឡប់ទៅលំនៅឋានវិញហើយ។ ទោះជាយ៉ាងណា នៅមានពលរដ្ឋចំនួន ៣៣.៥៧០ នាក់ទៀត ដែលភាគច្រើនជាស្ត្រីនិងកុមារ ពុំទាន់អាចវិលត្រឡប់ទៅវិញបាននៅឡើយ។
* ផលប៉ះពាល់លើសេវាសាធារណៈ៖ សាលារៀនចំនួន ២០ ខ្នង និងមន្ទីរពេទ្យ/មណ្ឌលសុខភាពចំនួន ៨ កន្លែង ក្នុងខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ និងព្រះវិហារ នៅបន្តផ្អាកដំណើរការ។
* ជំហរនិងការអំពាវនាវ៖ កម្ពុជាសង្កត់ធ្ងន់ថា ភាគីថៃពុំទាន់អនុវត្តពេញលេញតាមស្មារតីនៃកិច្ចប្រជុំ GBC និងនៅតែបន្តសកម្មភាពមិនស្មោះត្រង់។ ក្រសួងអំពាវនាវឱ្យភាគីថៃ៖
1.បញ្ឈប់សកម្មភាពរំលោភអធិបតេយ្យភាពកម្ពុជាជាឯកតោភាគី។
2.ពន្លឿនការចាត់តាំងក្រុមការងារ JBC ដើម្បីបន្តវាស់វែង និងកំណត់ខណ្ឌសីមាព្រំដែនតាមឯកសារច្បាប់ជាធរមាន (អនុសញ្ញាបារាំង-សៀម)។
រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាដោះស្រាយបញ្ហាដោយសន្តិវិធីតាមយន្តការការទូត និងច្បាប់អន្តរជាតិ ដើម្បីនាំមកនូវសន្តិភាព និងស្ថិរភាពជូនប្រជាពលរដ្ឋតាមខ្សែបន្ទាត់ព្រំដែនឡើងវិញ។
រៀបរៀងអត្ថបទដោយ
ប្រធានសមាគមសប្បុរសធម៌
បណ្ឌិត មាស ច័ន្ទរិទ្ធ។








