សកម្មជន និងភ្នាក់ងារគណបក្សប្រឆាំងចំនួន ២០រូប នៅស្រុកឈូក សម្រេចចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន សន្តិភាព ប៉ុស្តិ៍ www.measchanrithsantepheappost.com.kh ស្ថិតនៅក្នុងភូមិទី០៦ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ / Phone 077 90 33 99 ។​ សូមអរគុណ...!
គេហទំព័រ (www.measchanrithsantepheappost.com.kh) យើងខ្ញុំ សូមស្វាគម បងប្អូនប្រិយមិត្ត ទាំងអស់ដែលបានចូលរួមអានព័ត៌មានផ្សេងៗ នៅក្នុងគេហទំព័រយើងខ្ញុំ សូមគោរពជូនពរដល់បងប្អូន អោយជួបប្រទះតែសេចក្តី សុខសេចក្តីចំរើនគ្រប់ៗគ្នា នឹងពុទ្ធពរទាំងឡាយ ៤ ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កំុបីឃ្លាងឃ្លៀតឡើយ ។ "សូមអរគុណ

សកម្មជន និងភ្នាក់ងារគណបក្សប្រឆាំងចំនួន ២០រូប នៅស្រុកឈូក សម្រេចចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

 សកម្មជន និងភ្នាក់ងារគណបក្សប្រឆាំងចំនួន ២០រូប នៅស្រុកឈូក សម្រេចចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។



(ខេត្តកំពត)៖ នៅព្រឹកថ្ងៃចន្ទ ទី២៧ ខែមេសា ឆ្នាំ២០២៦ លោក ចាត សឿន សមាជិកក្រុមការងារចលនាកសាងសមាជិកគណបក្សចុះមូលដ្ឋានខេត្តកំពត តំណាង ឯកឧត្តម បណ្ឌិត ហ៊ុន សុខា ទីប្រឹក្សាសម្តេចតេជោ និងជាប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សខេត្តកំពត បានចុះទទួលសកម្មជន និងភ្នាក់ងារគាំទ្រមកពីគណបក្សប្រឆាំងចំនួន ២០រូប មកពីឃុំត្រមែង ស្រុកឈូក ដែលបានស្ម័គ្រចិត្តលាឈប់ពីបក្សចាស់ ដើម្បីមកសុំរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
​ការសម្រេចចិត្តដើរចេញពីជួរគណបក្សប្រឆាំងនេះ ត្រូវបានក្រុមសកម្មជនអះអាងថា ធ្វើឡើងដោយស្មារតីភ្ញាក់រលឹក និងផ្អែកលើមូលដ្ឋានចំបងៗរួមមាន៖
ការបាត់បង់ទំនុកចិត្តលើមេដឹកនាំប្រឆាំង៖ ពួកគាត់ឈប់ជឿជាក់លើក្រុមទណ្ឌិតក្បត់ជាតិ ដែលមានគំនិតបំបែកបំបាក់ និងបំផ្លាញសុខសន្តិភាពជាតិ។
ការជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្តេចធិបតី៖ សម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេស និងការការពារអធិបតេយ្យភាព បូរណភាពទឹកដី ពិសេសបញ្ហាព្រំដែន។
ការមើលឃើញពីតថភាពសង្គម៖ ទទួលស្គាល់ថាគណបក្សប្រជាជនកម្ពុជា គឺជាបង្អែកតែមួយគត់ដែលមានគុណបំណាច់ធំធេង និងដឹកនាំប្រទេសឱ្យរីកចម្រើនលើគ្រប់វិស័យ។
​ក្នុងឱកាសនោះ ក្រុមការងារបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះសមាជិកថ្មីទាំង ២០រូប ដែលបានសម្រេចចិត្តយ៉ាងត្រឹមត្រូវក្នុងការចូលរួមថែរក្សាសន្តិភាព និងបន្តសកម្មភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីបម្រើជាតិ និងប្រជាជនតទៅមុខទៀត៕

រៀបរៀងអត្ថបទដោយ
ឯកឧត្តម បណ្ឌិត មាស ច័ន្ទរិទ្ធ
ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។













Post a Comment (0)
Previous Post Next Post