មូលធនដ៏មានតម្លៃបំផុត
សម្រាប់ជីវិត៖ចំណេះដឹង សុខភាព និងការងារ
ក្នុងស្មារតីនៃប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
បានគូសបញ្ជាក់ថា សសរស្តម្ភទាំងបីនៃជីវិតដែលបុគ្គលគ្រប់រូបមិនអាចខ្វះបាន រួមមាន៖
ចំណេះដឹង៖ គឺជាពន្លឺបំភ្លឺផ្លូវ និងជាអាវុធដ៏មុតស្រួចសម្រាប់ដោះស្រាយបញ្ហា។ បើគ្មានចំណេះដឹង មនុស្សមិនអាចអភិវឌ្ឍខ្លួនឱ្យទាន់ការវិវត្តនៃសង្គមឡើយ។
សុខភាព៖ គឺជាគ្រឹះនៃសុភមង្គល និងជាកម្លាំងចលករនាំទៅរកភាពជោគជ័យ។ ទោះបីមានចំណេះដឹងខ្ពង់ខ្ពស់ ប៉ុន្តែបើគ្មានសុខភាពល្អ ក៏មិនអាចសម្រេចបាននូវសេចក្តីប្រាថ្នានោះដែរ។
ការងារ៖ គឺជាតម្លៃ និងជាកិត្តិយសរបស់បុគ្គល។ ការងារមិនត្រឹមតែផ្ដល់នូវប្រភពចំណូលប៉ុណ្ណោះទេ ប៉ុន្តែគឺជាការចូលរួមចំណែកកសាងគ្រួសារ និងសង្គមជាតិឱ្យកាន់តែរីកចម្រើន។








