មូលដ្ឋានគ្រឹះនៃជោគជ័យ៖ ផែនការច្បាស់លាស់ និងការអនុវត្តប្រកបដោយការទទួលខុសត្រូវ
យោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសង្កត់ធ្ងន់ថា ដើម្បីសម្រេចបាននូវជោគជ័យក្នុងគ្រប់កិច្ចការងារ ចាំបាច់ត្រូវផ្អែកលើសសរស្តម្ភសំខាន់ៗចំនួន ៤ ដូចខាងក្រោម៖។
១.ការរៀបចំផែនការ និងទិសដៅ៖ ជាចំណុចចាប់ផ្តើមដែលត្រូវកំណត់គោលដៅឱ្យបានច្បាស់លាស់ និងរៀបចំផែនទីបង្ហាញផ្លូវមុននឹងចាប់ផ្តើមសកម្មភាព។
២.ការអនុវត្តជាក់ស្តែង៖ ការប្រែក្លាយផែនការដែលបានព្រាងទុក ឱ្យទៅជាសកម្មភាពការងារពិតប្រាកដ ប្រកបដោយប្រសិទ្ធភាព។
៣.ការតាមដាន និងត្រួតពិនិត្យ៖ ជាយន្តការដើម្បីធានាថាការអនុវត្តកំពុងដើរលើផ្លូវត្រូវ និងដើម្បីដឹងពីវឌ្ឍនភាពនៃសកម្មភាពនីមួយៗ។
៤.ការកែសម្រួលឱ្យទាន់ពេលវេលា៖ ការពិនិត្យឡើងវិញនូវចំណុចខ្វះខាត និងការកែសម្រួលផែនការឱ្យស្របតាមស្ថានភាពជាក់ស្តែង ដើម្បីធានាបាននូវលទ្ធផលចុងក្រោយដ៏ល្អប្រសើរ។
រៀបរៀងដោយ
ឯកឧត្តម បណ្ឌិត មាស ច័ន្ទរិទ្ធ ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។









